CamNews

កីឡាអន្តរជាតិ 

ប្រធាន FIFA លោក Sepp Blatter និងប្រធាន Uefa លោក Michel Platini ត្រូវបានព្យូការងារ រហូតដល់ ៨ឆ្នាំ

ព័ត៌មានកីឡា៖ ប្រធានសមាគមន៍បាល់ទាត់ Fifa លោក Sepp Blatter និង ប្រធានបាល់ទាត់​ Uefa លោក Michel Platini ត្រូវបានសម្រេចធ្វើការព្យូមុខតំណែងចំនួនរយៈពេលរហូតដល់ទៅ ៨ឆ្នាំ ពីការចូលរួមសកម្មភាពផ្សេងៗ ទាក់ទងនឹងបាល់ទាត់ ក្រោយពីមានការសើបអង្កេត របស់ គណៈកម្មាការសុជីវធម៌។ 

គណៈកម្មាការសុជីវធម៌ប្រចាំនៅ FIFA បានសម្រេចព្យួរ មុខតំណែងអ្នកទាំងពីរ ក្រោយពីរកឃើញ​ថា​មានកំហុស បាត់បង់ភាពស្មោះត្រង់ ជុំវិញបញ្ហាទឹកប្រាក់ដល់ទៅ ១.៣លានផោន ដែលជាការចំណាយមួយបានកើតឡើង រវាងអ្នកទាំងពីរ ខណៈដែលកន្លងមកកាលពីឆ្នាំ ២០១១ លោក ​Sepp Blatter បានប្រគល់ទឹកប្រាក់ទៅឲ្យលោក Michel Platini ។ ប៉ុន្ដែកំហុសមួយនេះត្រូវបាន អ្នកទាំងពីរឆ្លើយបដិសេធ​មិនព្រមទទួលនោះទេ ស្របពេលដែលសេចក្ដីសម្រេចចុងក្រោយ ត្រូវព្យូរមុខតំណែងដល់ទៅរយៈ​ពេល​ ៨ឆ្នាំ។​ ក្រៅពីការព្យូរមុខតំណែងទៅ អ្នកទាំងពីរ ក៏ត្រូវផាកពិន័យជាទឹកប្រាក់ក្នុងម្នាក់ ៣៣៧០០ ផោន ពីលោក Sepp Blatter និង ៥៤០០០ ផោន ពីលោក Michel Platini ។ 

គូសបញ្ជាក់ផងដែរថា លោក Sepp Blatter បានប្រកាសថា នឹងចុះចេញពីតំណែងនៅចុងខែមករាខាងមុខនេះហើយ ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News FIFA Michel Platini Sepp Blatte