ព័ត៌មានកីឡា៖ ថ្មីៗនេះមានចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាគេហទំព័រកីឡាដ៏ល្បីល្បាញលើពិភពលោក Goal.com ចំពោះកីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា លេងឲ្យក្លឹប បឹងកេតអង្គរ ឈ្មោះ ចាន់ វឌ្ឍនាកា បន្ទាប់ពីកីឡាករបាន សម្ដែងសមត្ថភាពដ៏អស្ចារ្យ អាចរកគ្រាប់បាល់បានដល់ទៅ ៣គ្រាប់ (Hat-trick) ក្នុងព្រឹត្ដិការណ៍ Mekong Club Championship ២០១៥ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយយកឈ្នះក្រុមជើងខ្លាំងប្រចាំនៅវៀតណាម Becamex Binh Duong ក្រោមលទ្ធផលពិន្ទុ ២-៣ កាលពីថ្ងៃអាទិត្យ។
Goal.com បានសម្រេចជ្រើសរើសកីឡាករ ចាន់ វឌ្ឍនាកា ជាកីឡាករដ៏ឆ្នើមបំផុត ប្រចាំនៅអាស៊ីអាគ្នេយ៍ក្នុងសប្ដាហ៍ទី ៥១ ក្រោយពីកីឡាករបានសម្រេចលទ្ធផលយ៉ាងល្អបំផុត ជួយឲ្យក្រុមបឹងកេតអង្គរ យកឈ្នះក្រុមម្ចាស់ផ្ទះ Mecamex Binh Doung របស់វៀតណាម ដោយលទ្ធផល៣-២ កាលពីយប់ថ្ងៃអាទិត្យ។
លោក Eric Noveanto ភ្នាក់ងារគេហទំព័រ Goal.com បានថ្លែងដោយផ្ទាល់ថា ខ្សែប្រយុទ្ធវ័យក្មេងជនជាតិកម្ពុជារូបនេះ ពិតជាធ្វើបានល្អបំផុត ដោយមិនអាចបំភ្លេចបាន ជាមួយនឹងការស្វែងរកគ្រាប់បាល់ ៣គ្រាប់បំបែកកំណត់ត្រា (Hat-Trick) ជួយឲ្យក្រុមរបស់ខ្លួន យកឈ្នះដៃគូរ ដែលជាជើងខ្លាំងប្រចាំនៅ លេចរបស់ វៀតណាម (V League) ក្លឹប Becamex Binh Duong ក្រោមលទ្ធផល ២-៣ ។
គូសបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់ កីឡាករនាពេលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រជាខ្លាំងទូរទាំងប្រទេសកម្ពុជា ជាពិសេសក្នុងសង្គមវិស័យកីឡាបាល់ទាត់តែម្ដង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Goal.com