ថៃ ៖ បុរសបួននាក់ត្រូវបានប៉ូលីសចាប់ខ្លួន រួមនឹងថ្នាំញៀនមេតំហ្វេតាមីន(Speed Pill) ចំនួន ១ លានគ្រាប់ ខណៈពួកគេបើកឡានធ្វើដំណើរពីខេត្ត Chiang Rai ភាគខាងជើង ទៅកាន់ទីផ្សារកសិករតាឡាត់ថៃ នៅខេត្ត Pathumi Thani ជិតទីក្រុងបាងកក។
ប៉ូលីសបង្ក្រាបការជួញដូរគ្រឿងញៀន បានប្រដេញតាមឡានដឹកទំនិញពីរគ្រឿង ដែលបានចុះបញ្ជី នៅក្នុងខេត្ដឈៀងម៉ៃ ដែលបើកចេញពីតំបន់ព្រំដែននៃស្រុកមៃហ្វាង ខេត្ដឈាងរ៉ៃ។
មន្រ្ដីប៉ូលីស បានបញ្ឈប់ឡានមួយគ្រឿង គឺឡាន Toyota Vigo ពណ៌ត្នោត នៅលើផ្លូវហាយវ៉េផាហាន់យ៉ូធីន នៅចំណុច Pak Nam Pho ស្រុក Muang Nakhon Sawan ខេត្ដ Nakhon Sawan កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ប៉ូលីសបាននិយាយថា ពួកគេបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រហែល ១ លានគ្រាប់ នៅក្នុងកញ្ចប់ចំនួន ៥០០ នៅក្នុងឡានដឹកទំនិញនេះ ហើយបានចាប់ខ្លួនអ្នកបើកបរឈ្មោះ Settha Lee-anyamanee អាយុ ២២ ឆ្នាំមកពីសង្កាត់មេតា ក្រុង Lamphun និងអ្នកដំណើរឈ្មោះ Chaloemsak Thanomrungruang អាយុ ២០ ឆ្នាំមកពីស្រុក Mae Rim ខេត្ដឈៀងម៉ៃ។
ក្រោយមកទៀត ប៉ូលីសបានបញ្ឈប់ឡានដឹកទំនិញមួយគ្រឿងផ្សេងទៀត គឺឡាន Toyota Vigo ពណ៌ខ្មៅ ដែលបាននាំផ្លូវឡាន ដែលដឹកគ្រឿងញៀន នៅលើផ្លូវហាយវេ ផាហ៊ីនយ៉ូធីន នៅក្នុងស្រុកហ្វាយហ៊ីឃីរី។ បុរសពីរនាក់មកពីស្រុក Mae Rim ឈ្មោះ Surachai Thanomrungruang អាយុ ១៩ ឆ្នាំ និងឈ្មោះ Theeranai Preeyasakul អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួន។
ជនសង្ស័យឈ្មោះ Settha បានសារភាពថា ពួកគេត្រូវបានគេជួលឱ្យដឹកគ្រឿងញៀនទៅកាន់ ផ្សារកសិករតាឡាត់ថៃ ក្នុងស្រុក Khlong Luang នៃខេត្ត Pathum Thani ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost