CamNews

ព័ត៌មានអន្តរជាតិ 

ក្រុងម៉ូស្គូ លិចក្នុងសមុទ្រទឹក ដោយសារភ្លៀងខ្លាំង ៖ មនុស្សរាប់រយនាក់ត្រូវជម្លៀសចេញពីរថយន្ត

ភ្លៀងធំកាលពីចុងសប្ដាហ៍កន្លង បានធ្វើឱ្យទឹកទន្លេឡើងខ្ពស់ បណ្ដាលឱ្យដងផ្លូវនានាក្នុងក្រុងម៉ូស្គូ
លិចក្នុងទឹកជំនន់។ នេះត្រូវបានគេចាត់ទុកថា ជាភ្លៀងធំបំផុតនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។

ភ្លៀងមួយមេធំ ដែលមានទឹក ស្មើនឹងភ្លៀងមួយខែ បានអូសបន្លាយពីថ្ងៃទី ១៤សីហា ដល់ថ្ងៃទី ១៥
សីហា នៅក្រុងម៉ូស្គូ បណ្ដាលឱ្យតំបន់នេះ លិចក្នុងទឹកជំនន់។ កម្រិតទឹកភ្លៀងជាមធ្យមក្នុងថ្ងៃចន្ទ
កន្លងទៅ គឺ ១០២មម ច្រើនជាងកម្រិតទឹកភ្លៀងជាមធ្យមនៃខែសីហារៀងរាល់ឆ្នាំ ហើយវាក៏ច្រើន
ជាងថ្ងៃដែលមានភ្លៀងធំកន្លងមក។

យោងតាមទីភ្នាក់ងារឧតុនិយមក្នុងតំបន់ នេះគឺជាភ្លៀងដែលធំបំផុត រាប់ចាប់តាំងពីឆ្នាំ ១៩៧០។

ជំនន់ទឹកភ្លៀង បានបង្កការលំបាកយ៉ាងច្រើនដល់ការធ្វើដំណើរនៅតាមដងផ្លូវ ក្នុងនោះ មានដង
ផ្លូវខ្លះ ត្រូវបានបិទ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពី
រថយន្ត ដោយសារម៉ាស៊ីនឈប់ដំណើរការ នៅពេលវាលិចក្នុងទឹក។



ប្រែសម្រួល ៖ តារា


Tags: ទឹកជំនន់ រុស្ស៊ី ក្រុងម៉ូស្គូ ភ្លៀង