ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United បានបំបាក់ដៃគូររបស់ខ្លួន គឺក្លឹប Club Brugge ក្រោមលទ្ធផលពិន្ទុ ៣-១ ក្នុងព្រឹត្ដិការណ៍ UEFA Champions League វគ្គជម្រុះជើងទី១ កាលពីយប់មិញ។
Man United បានបើកការវាយប្រហារ យ៉ាងសន្ធាប់ទៅលើដៃគូររបស់ខ្លួន រហូតដល់ថ្នាក់របូត ១គ្រាប់ភ្លាមៗនៅនាទីទី ៨ដោយកីឡាករខ្សែបម្រើររបស់ខ្លួន គឺ Michael Carrick បានភ្លាត់ជើងទប់បាល់បញ្ចូលទីរបស់ខ្លួន យ៉ាងស្អាត។ ប៉ុន្ដែមិនជាថ្វីនោះទេ នៅនាទីទី ១៣ និង ៣៤ កីឡាករខ្សែប្រយុទ្ធឈ្មោះថាMemphis Depay ក៏រកបានពីរគ្រាប់វិញ រហូតដល់នាទីទី ៩០ ក៏ត្រូវកីឡាករ Fellaini រកបាន ១គ្រាប់ទៀត។ ជាលទ្ធផលចប់ការប្រកួត គឺ ៣-១ ។
គូសបញ្ជាក់ផងដែរថា កីឡាករ Memphis Depay ខ្សែស្លាបរបស់ Man United ដែលអាចរកគ្រាប់បាល់បាន ២ គ្រាប់ជាប់គ្នានោះ គឺជាកីឡាករថ្មី ដែលក្លឹប ទើបតែផ្ទេរចេញពីក្លឹប PSV Eindhoven កាលពីខែឧសភា កន្លងទៅនេះ ហើយលោក Louis Van Gaal បានឧទ្ទេសនាមពីភាពខ្លាំងរបស់កីឡាករថា មិនអន់ជាង Cristaino Roanaldo នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី