(បន្ទាយមានជ័យ)៖ នៅម៉ោងប្រមាណជិត៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសាលាដែន ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកែច្នៃ ដឹកទឹកកកមួយគ្រឿង ដែលបត់ចូលកន្លែងរោងចក្រផលិតទឹកកក ក៏បានបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាក Scoopy ពណ៌ក្រហមស បើកបរដោយមនុស្ស២នាក់ ដែលអ្នករួមដំណើរ នៅពីក្រោយបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯអ្នកបើកបររងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។
សាក្សីដែលបានឃើញហេតុនេះឲ្យដឹងថា រថយន្តកែច្នៃដឹកទឹកកកមួយគ្រឿង បានបើកបុកអូសម៉ូតូជនរងគ្រោះ ប្រមាណប្រហែលជា១០ម៉ែត្រ បណ្ដាលឲ្យកៀបជនរងគ្រោះជាប់នឹងរថយន្ត បង្កឲ្យមានឈាមពេញផ្លូវមើលទៅគួរអាសូរបំផុត៕
ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី