CamNews

តារា 

ពិតទេ ថាកូនស្រីដ៏ស្រស់ស្អាត និងសិចស៊ី របស់លោក Jorge Mendes ជានារីក្នុងក្ដីសុបិន្ដរបស់ Ronaldo ?

ព័ត៌មានកីឡាករ៖ ថ្មីៗនេះ Cristiano Ronaldo បានសារភាពបង្ហាញដោយផ្ទាល់ថា​ កីឡាករមានស្រីស្នេហ៍​ច្រើន ក្នុងពេលតែមួយ ហើយពួកគេក៏សុទ្ធសឹងតែគួរឲ្យស្រលាញ់ទាំងអស់។ ស្របពេលនឹងពាក្យសម្ដីលើក​​ឡើងយ៉ាងដូច្នេះ ក៏មានពាក្យចរចាមរាម លេចឮបន្ដថា ក្នុងចំណោម មនុស្សស្រីទាំងនោះ ក៏មានវត្ដមាន កូនស្រីច្បងរបស់លោក Jorge Mendes ដែលជាមិត្ដសម្លាញ់​ និងជាភ្នាក់ងារទីផ្សារកីឡាករផ្ទាល់ ។ 

ជាការពិតណាស់ថា Ronaldo គឺជាកីឡាករខ្សែប្រយុទ្ធដ៏ល្បីឈ្មោះក្នុងវិស័យបាល់ទាត់ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងជាតារាសម្ដែង រូបរាងស្រស់សង្ហាមានទ្រព្យសម្បត្ដិច្រើនថែមទៀតផង ។ លក្ខណៈ​សម្បត្ដិ​​ដែលកីឡាករជនជាតិព័រទុយហ្គាលនេះមាន អាចនិយាយបានថា គឺស្ថិតក្នុងលំដាប់បុរសក្នុងវិស័យនៃក្ដីសុបិន្ដ ដែលមនុស្សស្រីភាគច្រើនតែងតែស្រម៉ៃចង់បាន ជាគូរអនាគត ហេតុនេះហើយទើបកីឡាករ មានសង្សាច្រើន រហូតលែងទុកចិត្ដខ្លួនថាគួរជ្រើសរកនរណាម្នាក់​សម្រាប់គូរប្រចាំជីវិតឲ្យពិតប្រាកដ។ 

យោងតាមសេចក្ដីរាយការណ៍របស់ Flash Vidas ប្រភពចេញពីប្រទេសព័រទុយហ្គាល បានថ្លែងឲ្យដឹងថា កីឡាករ មានទំនាក់ទំនងជាមួយ កូនស្រីច្បងរបស់លោក Jorge Mendes ឈ្មោះថា Marisa ដែលមាន​វ័យ​​ទើបតែ ២៤ឆ្នាំ ជាតារាស្រី ល្បីលែងខ្លួនសិចស៊ីមិនអន់នោះទេ ។ ប្រភពព័ត៌មានបានបន្ដទៀតថា មិត្ដភាពអ្នកទាំងពីរ ទំនងនឹងមិនអាចបែកគ្នានោះទេ ។ 

រយៈពេលថ្មីៗនេះ Marisa បានធ្វើដំណើរចូលរួមការចាក់បញ្ចាំង ខ្សែភាពយន្ដលើកដំបូង របស់កីឡាករ ផ្ទាល់ ក្នុងស្ថានភាពនោះ កញ្ញាក៏បានអបដំណើរយ៉ាងជិតស្និតជាមួយ Ronaldo ផងដែរ។ 

Ronaldo គឺជាកីឡាករមួយរូប ដែលលោក Jorge Mendes រកបានប្រជាប្រិយភាពទីផ្សារខ្លាំង ជាងកីឡាករ​ដទៃទៀត មកទល់ពេលបច្ចុប្បន្ន ។ ហើយទំនាក់ទំនងរបស់ពួកគេ អាចនឹងមានហេតុផលផ្សេងទៀតចូលរួមក្នុងនោះ ទើបមិត្ដភាពមួយនេះ មានភាពរឹងមាំយ៉ាងដូច្នេះ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងមួយ ស្នេហាមួយនេះ បានក្លាយជាចំណងបញ្ហាយ៉ាងក្ដៅគគុក ចំពោះអ្នកការសែត ដែលនឹង​បន្ដការបំភ្លឺឲ្យច្បាស់ជាងនេះ ថា នារីម្នាក់ដែល​កីឡាករ បានកំពុងតែស្វែងរកពេលនេះ គឺពិតជាកញ្ញា​Marisa មែននោះ ?

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Ronaldo