(ព្រះសីហនុ)៖ កម្លាំងនគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នួន ណយ ភេទប្រុសអាយុ១៥ឆ្នាំ សិស្សនៅរាជធានីភ្នំពេញ នៅពេលរូបគេកំពុងធ្វើសកម្មភាព លូកកាបូបយកទូរស័ព្ទ ពីជនរងគ្រោះឈ្មោះ សៀក ស្រីតូច ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង ទូរស័ព្ទដៃម៉ាក iPhone6 មួយគ្រឿង និងបានប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យកម្លាំងជំនាញ កំពុងបន្តនីតិវិធីទៅតុលាការ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី