ជនជាតិថៃម្នាក់ត្រូវស្លាប់ និង ៣០នាក់ត្រូវរងរបួស បន្ទាប់ពីគ្រាប់បែកពីរគ្រាប់បានផ្ទុះ នៅក្បែរ
សណ្ឋាគារមួយ ក្នុងទីរួមស្រុក Pattani ភាគខាងត្បូងប្រទេសថៃ កាលពីយប់មិញ។
ការផ្ទុះដំបូងបានកើតឡើងនៅកន្លែងចតរថយន្ត ខាងក្រោយសណ្ឋាគារ Southern មិនបណ្ដាល
ឱ្យមានអ្នកស្លាប់ ឬរបួសនោះទេ នេះបើតាមទំព័រ Reuters ដែលបានដកស្រង់សំដីរបស់នគរបាល
Winyu Tiamraj ។ ប៉ុន្តែ នគរបាលខាងលើថ្លែងថា “ការផ្ទុះគ្រាប់បែកទីពីរ កើតឡើងចេញពីរថយន្ដ
ដឹកទំនិញមួយគ្រឿង ដែលចតនៅលើផ្លូវចូលសណ្ឋាគារ ទល់មុខហាងការ៉ាអូខេមួយ បណ្ដាលឱ្យ
មានមនុស្សម្នាក់ស្លាប់ និង ៣០នាក់ផ្សេងទៀត រងរបួស”។
យោងតាម Bangkok Post គ្រាប់បែកទាំងពីរគ្រាប់នេះ ស្ថិតនៅក្បែរគ្នា នៅក្នុងទីរួមស្រុក Pattani។
គ្រាប់បែកទីពីរ បានផ្ទុះឡើង បន្ទាប់ពីគ្រាប់ទីមួយ ប្រហែល ២០នាទី។ យុទ្ធសាស្ដ្រដែលត្រូវបាន
គេហៅថា “ប៉ះពីរលើក” នេះ កាន់តែមានច្រើនឡើង ហើយអ្នកបំផ្ទុះ គឺជាក្រុមឧទ្ទាមនៅភាគខាង
ត្បូងប្រទេសថៃ។ គោលដៅនៃការបំផ្ទុះគ្រាប់បែក គឺដើម្បីបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើន
នៅពេលគ្រាប់បែកទីពីរ ផ្ទុះឡើង ក្បែរមនុស្សទាំងឡាយដែលចូលមកអន្តរាគមន៍ក្នុងហេតុការណ៍
ផ្ទុះគ្រាប់បែកទីមួយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងមិនដល់ ២សប្ដាហ៍ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅក្នុង
តំបន់ចំនួនបី ក្នុងចំណោមតំបន់លំហែកាយដ៏ល្បីឈ្មោះបំផុតរបស់ប្រទេសថៃ និងទីរួមស្រុកមួយ
នៅភាគខាងត្បូង ដែលបណ្ដាលឱ្យមានអ្នកស្លាប់ ៤នាក់ និងរងរបួសរាប់សិបនាក់៕
ប្រែសម្រួល ៖ តារា