ព័ត៌មានកីឡា៖ ជាច្រើនឆ្នាំមកហើយ ដែលដំណោះស្រាយបញ្ហាមួយនេះ មិនទាន់សម្រេចបាន ដោយមតិខ្លះស្នើរឲ្យមានការផ្លាស់ប្ដូរ នឹងខ្លះទៀត មិនយល់ព្រម។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានផ្លែងឲ្យដឹងថា ក្លឹបចង់សម្រេចឲ្យបាន នូវគំនិតមួយឲ្យពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាពោល គឺក្លឹប ចង់ស្នើរឲ្យមានការចូលរួម បញ្ចេញមតិពីអ្នកគាំទ្រវិញ ដើម្បីដោះស្រាយបញ្ហានេះ។
លោក Ferran Soriano ដែលជា CEO ក្លឹប Man City បានថ្លែងឲ្យដឹងថា សញ្ញាតំណាងរបស់ក្លឹបគឺ ជាគ្រឿងសំគាល់ និងជាកេរ្ដ៍ឈ្មោះយ៉ាងសំខាន់ ផងដែរ សម្រាប់ក្លឹប ។ ដើម្បីសម្រេចឲ្យបាននូវដំណោះស្រាយមួយដ៏ល្អ យើងកំពុងតែសម្លឹងរកមើល អ្នកគាំទ្ររបស់ក្លឹប ៤នាក់ ដើម្បីចូលរួមបញ្ចេញមតិ ក្នុងការសម្រេចចិត្ដនេះ ព្រោះពួកគេក៏មានសិទ្ធចូលរួមផងដែរ ។
លោក Gary James ដែលជាសមាជិកម្នាក់នៅក្នុងក្លឹប បាន ថ្លែងដែរថា បញ្ហាមួយនេះ បានលើកឡើង ដោះស្រាយជាច្រើនដងមកហើយ ប៉ុន្ដែនៅមិនទាន់សម្រេចបាននៅឡើយទេ ។ ដូច្នេះ ក្លឹបក្នុងពេលនេះ ចង់ឲ្យមានការចូលរួមពីអ្នកគាំទ្រ វិញម្ដងដើម្បីដោះស្រាយបញ្ហា ថាតើគួរកែប្រែឬមួយយ៉ាងណា ។
ក្លឹប Man City បានកំពុងតែចំណាយពេលជាច្រើនសប្ដាហ៍មកហើយ ដើម្បីពិភាក្សារឿង កែប្រែនិមិត្ដសញ្ញារបស់ក្លឹបជាថ្មី ហើយគំនិតរបស់លោក Ferran Soriano ផ្ទាល់ចង់ឲ្យមានការចូលរួមផ្ដល់គំនិតពីអ្នកគាំទ្រវិញម្ដង សម្រាប់ការសម្រេចចិត្ដនេះ ។
ដោយ៖ អឿ អ៊ុុយ