ប្លែកៗ ៖ បើតាមការអោយដឹងពីទំព័សារព័ត៌មានប្លែកបរទេស Spy ដែលទើបតែបានចេញ
ផ្សាយនាប៉ុន្មានម៉ោងមុននេះ ពោលគឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះតែម្តង ដោយបាន
បញ្ជាក់អោយដឹងថា សហគ្រាសផលិតក្តារមឈូសមួយ ត្រូវបានរកអោយឃើញថា បានជួល
តារាម៉ូដែលអាក្រាតកាយ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន។
លើសពីនេះទៅទៀត បើយោងទៅតាមសម្តីលោក Zbigniew Lindner ដែលជាម្ចាស់សហ
គ្រាសផលិតក្តារមឈូសមួយនេះ បានបញ្ជាក់បន្ថែមអោយដឹងថា ៖ " ពួកយើងគ្រាន់តែចង់
បញ្ជាក់ថា ក្តារមឈូស មិនត្រឹមតែជានិមិត្តរូបនៃសាសនាប៉ុណ្ណោះនោះទេ តែវាក៏ជាផលិតផល
ក៏ដូចជាទំនិញផងដែរ ហេតុអី ក៏មនុស្សរាល់គ្នាចាំបាច់ត្រូវខ្លាចវា បើមិនដូច្នេះទេ ម៉េចក៏មិននាំ
គ្នា ខ្លាចទំនិញផ្សេងៗទៀតទៅ រួមមានដូចជា ៖ គ្រឿងអលង្ការ, ឈុតសម្លៀកបំពាក់ធ្វើការផ្លូវ
ការ ឬក៏គ្រឿង Make-up" ។
គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយដោយបានជួលតារាម៉ូដែលឈរអាក្រាតកាយជាមួយនឹង
ក្តារឈូសនេះ ត្រូវបានគេរកឃើញនៅលើប្រតិទិន ឆ្នាំ២០១៣ ដែលបានចេញលក់នាពេលថ្មី
ៗនេះដោយក្រុមហ៊ុនផលិតក្តារមឈូសមួយនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy