ថ្ងៃមួយ មានបុរសម្នាក់ កុំពុងអង្គុយផឹកស្រា ក្នុងហាងមួយកន្លែង បានមើលពត៌មានក្នុង
ទូរទស្សន៍ ចាក់ផ្សាយពីស្ត្រីម្នាក់ កុំពុងចង់ធ្វើអត្តឃាតលោតស្លាប់ខ្លួន ពីអាគារ ៥ជាន់។
អ្នករត់តុ ម្នាក់ឃើញដូច្នេះ ក៏បបួលបុរសម្នាក់នោះ ភ្នាក់គ្នា!
អ្នករត់តុ៖ ពូហ៊ានភ្នាល់ ជាមួយខ្ញុំទេថា ស្ត្រីម្នាក់នោះ ហ៊ានលោតស្លាប់ខ្លួន ពីអាគារ ដ៏
ខ្ពស់នោះទេ? ខ្ញុំថាហ៊ាន បើពូចង់ភ្នាល់ ខ្ញុំដាក់ ៥ដុល្លា។
បុរស៖ ល្អ! ខ្ញុំថាមិនហ៊ានទេ! ចឹងយល់ព្រម ខ្ញុំដាក់ ៥ដុល្លាចុះ!
បន្ទាប់មក ពត៌មាន ក្នុងទូរទស្សន៍ ចាក់ផ្សាយថា ស្ត្រីម្នាក់នោះ បានលោតចុះពី អគារដ៏
ខ្ពស់នោះ ពិតមែន។ បុរសនោះ ឃើញថា ខ្លួនចាញ់ក៏ដកលុយ ៥ដុល្លាពីហោប៉ៅទៅឱ្យ
អ្នករត់តុ។
អ្នករត់តុ៖ សុំទោស! ខ្ញុំមិនយកទេ! ព្រោះតាមពិត ខ្ញុំបានមើលពត៌មាននេះ ម្តងហើយ
កាលពីល្ងាចមិញ ឃើញថាស្ត្រីម្នាក់នោះ លោតសម្លាប់ខ្លួនមែន។
បុរស៖ អត់ទេ! ត្រូវតែយក! ព្រោះកាល ពីល្ងាចមិញ ខ្ញុំក៏បានមើលពត៌មាននេះ ដូចគ្នា
ដែរ ប៉ុន្តែខ្ញុំមិននឹកស្មានថា ស្ត្រីម្នាក់នេះ ល្ងង់ដល់ថ្នាក់ លោតសម្លាប់ខ្លួន ជាលើកទី ២
ម្តងទៀតសោះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke