CamNews

តារា 

តារាស្រីល្បីៗ១២ដួង ធ្លាក់ខ្លួនជាស្រីមេម៉ាយ តែងរង​ព័ត៌​មាន​ថា មាន​​គេ​​ចិញ្ចឹម

ភ្នំពេញៈ ទស្សនិកជន ធ្លាប់តែបានឃើញ ពីភាពជោគជ័យ ស្នាមញញឹម ដ៏ស្រស់បំព្រង របស់តារាស្រីល្បីៗ នៅលើឆាក ប៉ុន្តែនៅក្នុងជីវិតឯកជន របស់ពួកគេ គឺទស្សនិកជន មិនបានដឹងច្បាស់ទេថា មានរឿងសោកសៅ ការលំបាកវេទនា យ៉ាងណាអ្វីខ្លះ ជាពិសេសរឿងគ្រួសសារ ។

នៅក្នុងនោះមានជីវិត តារាស្រីខ្លះត្រូវបានជួបនូវ ទុក្ខសោកមិនចេះចប់មិនចេះហើយ គ្រួសារ ដើរដល់ផ្លូវបំបែក ធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ ចំណាយមាត់ញាតិ ជាដើម។ ប៉ុន្តែបន្ទាប់ធ្លាក់ ខ្លួនជាស្រ្តីមាម៉ាយ ហើយនោះ មានតារាខ្លះតែងបោកផ្ទប់ រងនូវព័ត៌មានថា មានអ្នកនេះមានអ្នកនោះ ជាអ្នកធំ ជាមន្រ្តី មានអំណាចជាដើម ឧបត្ថម្ភចិញ្ចឹមឲ្យរស់នៅស្រួល ។ តែក្នុងន័យនេះ ក៏មានតារាខ្លះបានខំប្រឹងប្រែងតស៊ូនឹងជីវិត ដោយប្រឹងរស់ដោយខ្លួនឯង ជៀសផុតពីពាក្យនិន្ទា ទាំងឡាយ។

នៅថ្ងៃនេះគេហទំព័រ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនារូបសម្រស់ស្រស់សោភា របស់តារាស្រីល្បីៗឈ្មោះ១២ដួង ដែលរៀបការមានស្វាមី ហើយឈានដល់ ផ្លូវបំបែកវិញ ទាំងនៅក្មេងខ្ចី ដោយស្ពាយជាប់នូវឈ្មោះថាជា «ស្រីមេម៉ាយ» ។ នៅក្នុងនោះ មានតារាស្រីខ្លះ មានឈ្មោះ ជាស្រីមេ ម៉ាយមាន កូនពូនជាចៅ ហើយក៏មានតារាខ្លះ នៅមិនទាន់មានកូន តែត្រូវធ្លាក់ខ្លួនជាស្រី មេម៉ាយ ចាយ សម្រស់ទាំងវ័យក្មេង ។

តារាស្រីទាំង១២ដួង ដែលធ្លាក់ខ្លួនជា ស្រីមេម៉ាយនោះ រួមមាន អ្នកនាង ម៉េង កែវពេជ្ជតា, អ្នកនាង ព្រំ រដ្ឋា, អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង កែវ ពេជ្រពិសី, អ្នកនាង កែវ នីសា, អ្នកនាង ព្រីម មន្ថា, អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង, អ្នកនាង ស៊ឹម សូលីកា, អ្នកនាង ឌុច សុភា, អ្នកនាង ឈួន សុវណ្ណឆៃ, អ្នកនាង សុខ ស្រីនាង និងអ្នកនាង ប៉ែន សុផានី។

ចង់ដឹងថា សម្រស់ របស់តារាទាំង ១២ដួងនេះ នៅមានរូបសម្រស់ស្រស់ត្រកាល គួរឲ្យទាក់ទាញកម្រិតណា តោះទៅទស្សនាជាមួយ ទំព័រយើងខ្ញុំ ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh