ព័ត៌មានកីឡា៖ ក្លឹប Real Madrid កាលពីយប់មិញ មិនអាចមានសមត្ថភាព ផ្ដួលម្ចាស់ផ្ទះបានឡើយ ស្របពេលដែល ក្លឹប ម្ចាស់ផ្ទះ PSG វិញក៏មិនអាចផ្ដួលក្រុមភ្ញៀវបានវិញដែល ពោលលទ្ធផលប្រកួត ស្មើគឺ ០-០ ។
ព្រឹត្ដិការណ៍ Champions League វគ្គប្រកួតចាប់ក្រុមកាលពីយប់វិញរវាងក្លឹប Real Madrid ប៉ះជាមួយ ម្ចាស់ផ្ទះ PSG មិនមានក្រុមណាមួយទទួលបានជោគជ័យលើដៃគូរឡើយ ដោយលទ្ធផលពិន្ទុ ០-០ ។ ប៉ុន្ដែវត្ដមាន Real Madrid កាលពីយប់មិញ អ្នកគាំទ្រជាច្រើននាក់ បានកំពុងតែចោលភ្នែកយ៉ាងសកម្ម និងចាប់អារម្មណ៍កីឡាករ ខ្សែប្រយុទ្ធ Real Madrid គឺកីឡាករ Cristiano Ronaldo ថានឹងអាចរកពិន្ទុបានជូនក្រុម តិចណាស់ក៏មួយ គ្រាប់ផងដែរ។
នៅក្នុងក្រុម A ដែលមានសមាភាពក្លឹប ក្នុងនោះ Real Madrid នឹង PSG កំពុងតែឈរលើលំដាប់ពិន្ទុ ៧ពិន្ទុ រៀងខ្លួន ខណៈដែល ពីរក្រុមទៀត គឺនៅលំដាប់ពិន្ទុ ៣ និង ០។
បើងាកមកចាប់អារម្មណ៍ក្រុមក្នុងទឹកដីអង់គ្លេសវិញ ក្នុងព្រឹត្ដិការណ៍ជាមួយគ្នា រវាងក្លឹប Man City ប៉ះជាមួយ នឹងក្រុមភ្ញៀវ Sevilla ក្នុងក្រុម D បានសម្រេចលទ្ធផល ២-១ ។ ក្លឹបម្ចាស់ផ្ទះ Man City បានបំបាក់ក្រុមភ្លៀវ ជាមួយពិន្ទុ ២-១ដោយកីឡាករ Adil Rami រកគ្រាប់បាល់បញ្ចូលទីដោយខ្លួនឯង នៅនាទីទី ៣៦ និង មួយគ្រាប់ទៀតដោយកីឡាករ De Bruyne នៅនាទីទី ៩០ ។ Adil Rami បានភ្នាត់ស្នៀតគ្រាប់បាល់ជាមួយកីឡាករ Wilfried Bony ដែលទទួលពីកីឡាករ Yaya Toure ញាក់ចូលទីខ្លួនឯងយ៉ាងស្អាត តែម្ដងនៅនាទីទី ៣៦ ។
ឱកាសជោគជ័យលើកនេះ Man City ឡើងតំណែងមកកាន់លេខរៀងទី ២ ជាមួយពិន្ទុ ៦ បន្ទាប់ Juventus លេខរៀងទី ១ មានពិន្ទុ ៧ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី