CamNews

ព័ត៌មានអន្តរជាតិ 

បវរកញ្ញាហ្វីលីពីនសុំទោស ព្រោះបានប្រៀបធៀបប្រធានាធីបតីទៅនឹងហ៊ីត្លែរ

បេក្ខនារី Miss Earth របស់ហ្វីលីពីន បានធ្វើឱ្យមានការខឹងសម្បារ ពេលនិយាយថា ប្រធានាធិបតី
Rodrigo Duterte ធ្វើសកម្មភាពដូចទៅនឹងមេដឹកនាំណាស៊ី Adolf Hitler។

នៅក្នុងវីដេអូមួយនៅលើ Facebook កាលពីថ្ងៃទី ១០តុលា តំណាងនៃសម្រស់របស់ហ្វីលីពីន
Imelda Bautista Schweighart ជជែកគ្នាជាមួយគូប្រជែងមកពីអូទ្រីស Kimberly Budinsky ខណៈ
ដែលអ្នកទាំងពីរកំពុងចូលរួមប្រកួតបវរកញ្ញា Miss Earth ឆ្នាំ ២០១៦ នៅម៉ានីឡា។

Imelda Bautista Schweighart (ខាងស្ដាំបង្អស់)

Schweighart បានសួរថា “តើ ហ៊ីត្លែរ ជាជនជាតិអូទ្រីស?” Budinsky សំដែងការមិនសប្បាយចិត្ត
ហើយឆ្លើយថា “នេះគឺជាសំនួរមិនល្អមួយ ព្រោះយើងខ្ញុំមិនចង់រំលឹកដល់ហ៊ីត្លែរ។ ប៉ុន្តែ ពិតណាស់
គាត់គឺជាជនជាតិអូទ្រីស”។

ជាងនេះ Schweighart បានរុញច្រានការជជែកគ្នានេះ ធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ នៅពេល
ប្រៀបធៀបប្រធានាធិបតីហ្វីលីពីន Duterte ទៅនឹងមេដឹកនាំណាស៊ី។

នាង Schweighart បាននិយាយថា “ឱព្រះអើយ ប្រធានាធិបតីរបស់យើងកំពុងប្រព្រឹត្តិដូចហ៊ីត្លែរ
នៅហ្វីលីពីន”។

នាង Kimberly បានឆ្លើយតបមុនពេលវីដេអូបញ្ចប់ថា “ពិតជាឆ្កួតមែន”។

វីដេអូខាងលើបានទាក់ទាញមនុស្សចូលមើលច្រើនជាង ៤០០.០០០លើក ហើយបានធ្វើឱ្យបវរ
កញ្ញាហ្វីលីពីន ប្រឈមទៅនឹងការរិះគន់យ៉ាងខ្លាំងក្លា។ មនុស្សម្នាក់បាននិយាយថា “ពិតមែនឬ?
នាងមិនសមធ្វើជាអ្នកតំណាងសម្រាប់ប្រទេសយើងនោះទេ។ នាងពិតជាគួរឱ្យខ្មាស់អៀនខ្លាំង
ណាស់”។

ហ៊ីត្លែរ កើតនៅក្នុងប្រទេសអូទ្រីស ឆ្នាំ ១៨៨៩ និងបានទៅរស់នៅក្នុងក្រុង Munich អាល្លឺម៉ង់
១៩១៣។ កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានគេថ្កោល
ទោស នៅពេលលើកឡើងអំពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ខ្លួន បណ្ដាលឱ្យមានមនុស្ស
ស្លាប់ជាង ៣.០០០នាក់ ថាដូចទៅនឹងអំពើសម្លាប់រង្គាលជនជាតិជីហ្វរបស់ហ៊ីត្លែរ។

ប្រធានាធិបតីហ្វីលីពីន ក្រោយមក បានធ្វើការសុំទោស ដល់ជនជាតិជីហ្វ ហើយបានឱ្យដឹងថា
ខ្លួនមិនមានបំណងរំលឹកអំពីរឿងអាក្រក់នេះនោះទេ។

Imelda Bautista Schweighart ពេល​គ្រងមកុដបវរកញ្ញា
Miss Earth របស់ហ្វីលីពីន


វីដេអូខាងលើ បច្ចុប្បន្ន ត្រូវបានលុបចេញពី Facebook របស់ Schweighart ហើយស្រីស្អាតនេះក៏
បានសុំទោសជាសាធារណៈនូវអ្វីដែលខ្លួនបាននិយាយ។ នាង Schweighart បានឱ្យដឹងថា ខ្លួន
គាំទ្រលោក Duterte និងមានអារម្មណ៍ស្រឡះខ្លួនពេលបាននិយាយអំពីហ៊ីត្លែរជាមួយ Kimberly
ព្រោះខ្លួនមានឈាមជ័រពាក់កណ្ដាលជាជនជាតិអូទ្រីស។ ប្រការនេះ បានធ្វើឱ្យនាងតែងតែត្រូវបាន
មិត្តភ័ក្ដិបង្អាប់ថាជា “ហ៊ីត្លែរ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: បវរកញ្ញា ហ្វីលីពីន Rodrigo Duterte ហ៊ីត្លែរ