CamNews

តារា 

ការពិតចឹងសោះ! បានជាបុរសដែលធ្វើឲ្យតារាល្បីនាង Pat មានផ្ទៃពោះ៦ខែមុនពេលរៀបការ ធ្វើជាអ្នកបង្ហោះម៉ូតូ

ព័ត៌មានកំសាន្ត ៖ ថ្ងៃនេះយើងអ្នកទាំងអស់នឹងបានស្គាល់ពីប្រវត្តិរបស់លោក Benze Racing អ្នកប្រណាំងម៉ូតូដែលជាស្វាមីរបស់តារាស្រីនាង Pat Napapa ។

បុរសសង្ហារូបនេះ កើតថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ១៩៨៧ បានបញ្ចប់ការសិក្សានៅសាលាបច្ចេកវិទ្យា សេនចហ៍ន ដោយសារតែនៅក្នុងផ្ទះបានបើកមុខរបរជំនួញលក់ឧបករណ៍និងតុបតែងម៉ូតូធំ ដែលមានទីតាំងនៅផ្លូវអ៊ិនថាម៉ារះ ហេតុនេះហើយទើបធ្វើឲ្យបុរសរូបនេះស្រលាញ់ពេញចិត្តលើការប្រណាំងម៉ូតូធំនេះជាខ្លាំង រហូតដល់ថ្នាក់ទទួលបានរង្វាន់ជាច្រើនលើកពីការប្រកួតដែលបញ្ចាក់ពីសមត្ថភាពពិតៗ ។

គួរបញ្ជាក់ឲ្យដឹងថា ចំពោះរឿងរ៉ាវស្នេហារវាងលោក និងតារាស្រីថៃនាង Pat Napapa គឺអ្នកទាំងពីបានស្គាល់គ្នា១០ឆ្នាំជាងទៅហើយមុននឹងកសាងជាទំនាក់ទំនងស្នេហា ។ ហើយពាក់កណ្តាលខែកញ្ញាកន្លងទៅនេះ លោក Benzបានរៀបចំភាពភ្ញាក់ផ្អើលមួយដល់នាង ដោយលុតជង្គង់សុំរៀបការនៅកណ្ដាលទីលានប្រណាំងថែមទៀតផង ៕

ដោយការបុិនប្រសព្វក្នុងការបើកម៉ូតូ ព្រមជាមួយរូបសម្បត្តិស្រស់សង្ហានិងចរិកលក្ខណះគួរឲ្យស្រលាញ់បានធ្វើឲ្យ Benz ក្លាយជាIdol ម្នាក់ក្នុងផ្នែកប្រណាំងម៉ូតូ Big Bike ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gosspstar


Tags: Pat napapa Benze Racing