ថៃ ៖ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ០៨ ខែឧសភា កន្លងទៅនេះ តារាសម្តែងថៃនាង Pat napapa បានទម្លាយការពិតថា ខ្លួនពិតជាបានរើចេញពីផ្ទះស្វាមីរបស់ខ្លួនគឺ លោក Akarakit worarojcharoendet បន្ទាប់ពីលោកបានជាប់គុក ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះ និយាយថា មូលហេតុដែលនាងរើចេញ ដោយសារតែម្តាយបង្កើតរបស់នាងគ្មានអ្នកមើលថែ ដូច្នេះហើយទើបនាង Pat napapa សម្រេចចិត្តមករស់នៅជាមួយម្តាយវិញ ។ តារាស្រីរូបនេះបន្ថែមទៀតថា នៅពេលដែលស្វាមីនាងចេញពីគុក នាងក៏មិនទាន់ដឹងដែរថា គួរបន្តឬបញ្ចប់ជីវីតអាពាហ៍ពិពាហ៍មួយនេះ ដូច្នេះហើយមានតែរង់ចាំដល់ពេលវេលាជាក់ស្តែងមកដល់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar