ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ដែលមានឈ្មោះល្បីគួរសម លោក សាយ សៀរ៉ា នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook មួយរយៈចុងក្រោយនេះ លោកបានបង្ហោះរូបថត ដែលជាសកម្មភាព ការងារ មនុស្សធម៌ជាច្រើន បង្ហាញឲ្យអ្នកគាំទ្រ និងអ្នកស្គាល់រូបលោក បានដឹង និងចូលរួមការងារ មនុស្សធម៌ ជាមួយលោក ឲ្យបានច្រើន ដើម្បីជួយទៅដល់ជនចាស់ជរា និងក្មេងៗដែលមាន ជីវភាពខ្វះខាត ។
រូបថតជាច្រើនសន្លឹក ត្រូវបាន តារាសម្ដែង និងតារាបង្ហាញម៉ូដរាងសង្ហា លោក សាយ សៀរ៉ា បានបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយកាយវិកា ទាំងអស់នោះ គឺសុទ្ធសឹងតែជាកាយវិកា មនុស្សធម៌ ដោយ លោកបានយកអំណោយ ជាសម្ភារៈ និងទឹកប្រាក់មួយចំនួន ទៅចែកជូនចាស់ជរា និងក្មេងៗកំព្រា ដែលជួបប្រទះ ជីវភាពខ្វះខាត ហើយដង្ហើយរកជំនួយ បើទោះជាជំនួយរបស់លោក មានបរិមាណតិចរួចក្ដី តែទំហំទឹកចិត្ត របស់លោក ហាក់ធំធេង ដោយសារតែកាយវិកា មនុស្សធម៌មានច្រើន មានគ្រប់ទីកន្លែងដែលលោក ទៅដល់ហើយ បានជួប សូម្បីតែនៅតាមផ្លូវក៏ដោយ។
នៅក្នុងសកម្មភាព មនុស្សធម៌នោះ គេសង្កេតឃើញថា នៅលើ Facebook ទោះបីជា មានទាំងមតិគាំទ្រ និងរិះគន់ លោកក៏ដោយ តែលោកមិនមានភាពរារែក ក្នុងការបន្តសកម្មភាព មនុស្សធម៌ របស់ខ្លួនឡើយ។ មួយរយៈនេះ ឃើញ ថា មានវត្តមានអ្នកសិល្បៈ ប្រុសស្រីជាច្រើន បានចូលរួមជាមួយ សកម្មភាពមនុស្សធម៌ច្រើន ហើយរំពឹងថា ទឹកចិត្ត ដ៏ល្អ ការចេះជួយយកអាសារ ពិសំណាក់អ្នកសិល្បៈ ចំពោះអ្នកជួបការលំបាក ,ក្មេងកំព្រានោះ និងបន្ថែម សកម្មភាព របស់ខ្លួន កាន់តែខ្លាំងជាងនេះទៀត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល