CamNews

កីឡាអន្តរជាតិ 

អាងតែ ប្រធានក្រុម លេងមិនឈ្នះគេ ហើយជេរគេ អាឆ្កែ

ព័ត៌មានកីឡា៖ កីឡាករចាំទីក្រុមជម្រើសជាតិ​ ហុងកុងគឺ Yapp Hung-fai ​បាន​លាត​ត្រដាង​ពីការ​មិន​ពេញ​ចិត្ដ​ចំពោះ​ប្រធានក្រុមជម្រើសជាតិ ចិន ឈ្មោះ Zheng Zhi ដែល​បានប្រើពាក្យ​សម្ដី មិន​សមរម្យ​មក​កាន់ខ្លួន ថា "អាឆ្កែ" ។ 

Yapp Hung-fai បានបង្ហោះរូបភាពជាច្រើនលើបណ្ដាញ​សង្គម Instagram ទាក់​ទង​នឹង​ព្រឹត្ដិការណ៍​ប្រកួតវគ្គជម្រុះ World Cup ក្នុងតំបន់អាស៊ី របស់ក្រុមជម្រើសជាតិចិន ប៉ះជាមួយ ហុងកុង ក្រោម​លទ្ធផល​ពិន្ទុ ០-០ កាល​ពី​យប់​មិញ។ ភ្ជាប់មកជាមួយនឹងរូបភាពប្រកួតជាច្រើននោះផងដែរ Yapp Hung-fai ក៏​បាន​ថ្លែង​ពីពាក្យ​សម្ដី​ខ្លះៗ​ផង​ដែរ​ថា" ពួកយើងបានធ្វើវា ហើយពួកយើងគឺជាក្រុម​ជម្រើស​ជាតិ ហុង​កុង​ដែល​ត្រូវ​តែការពារ​ផងដែរ អ្នកមិនអាច​ដណ្ដើម​បាន​ជោគជ័យ ដោយ​ខ្លួនឯង ហើយ​ហេតុអ្វី បាន​ជាចាំ​បាច់​មក​​ជេរខ្ញុំថា អាឆ្កែ ទៅ​វិញ?  កីឡាករឆ្នើមប្រចាំនៅ​អាស៊ី (Zheng Zhi) អ្នក​គឺមាន​សមត្ថភាព​ជោគជ័យ​ក្នុង​អាជីព ប៉ុន្ដែអ្នកត្រូវបរាជ័យ ក្នុងមិត្ដភាព​ទំនាក់​ទំនង"។ 

Yapp Hung-fai គឺជាកីឡាករ​ចាំទីដ៏ឆ្នើម​របស់​ជម្រើស​ជាតិ ហុងកុង ។ ទន្ទឹម​នឹង​ពាក្យ​សម្ដី​របស់​កីឡាករ ដែល​បាន​​លើក​ឡើង​នេះ ធ្វើ​ឲ្យប្រធានសមាគមន៍​បាល់​ទាត់​ហុង​កុង​​ឈ្មោះ​ថា Brian Leung Hung-tak មានការភ្ញាក់ផ្អើល ថែមទាំងលាន់មាត់ថា គាត់នឹកស្មានមិនដល់​ចំពោះ​រឿង​នេះ​នោះទេ ហើយ​គាត់​ក៏​មានការលំ​បាកផងដែរ ដើម្បីវែកញែក ឲ្យបានច្បាស់ពីសង្គ្រាមពាក្យសម្ដីរវាងបុគ្គល​ទាំងពីរ។ 

  ​              អ្នកដែលជេរគេបាន     ​​​​​​​​​​​​​​               ​                      អ្នកដែលត្រូវបានគេជេរ        

                          ដោយ៖ អឿ អ៊ុយ

ប្រភព៖ scmp   


Tags: Sport News Yapp Hung-fai Zheng Zhi