(ញូដេលី)៖ ទីបំផុតក្រុមសង្គ្រោះរបស់ឥណ្ឌា បានស្រង់សាកសពចំនួន ២០នាក់ហើយ ចេញពីក្នុងទឹកទន្លេនៃរដ្ឋ Maharashtra ភាគខាងត្បូងប្រទេស បន្ទាប់ពីរថយន្តក្រុងដែលពួកគេជិះបានធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរខ្លាំង បន្ទាប់ពីស្ពានវ័យចំណាស់មួយបានបាក់កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងអំឡុងការរុករកនោះដែរ អភិបាលរដ្ឋ Maharashtra លោក Devendra Fadnavis បានសន្យាថានឹងផ្តល់ ប្រាក់ ទៅដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ ៧,៨៨២ ដុល្លារអាមេរិក។ រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះកំពុងស្វែងរក មនុស្សពីរនាក់ទៀតដែលបាត់ខ្លួន និងរថយន្តក្រុងពីរគ្រឿងផងដែរ នៅចម្ងាយ ១៥០គីឡូម៉ែត្រពីស្ពានឈ្មោះ Mahad ដែលបាក់ចូលក្នុងទន្លេ Savitri នោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង