CamNews

តារា 

អ៊ីណូ ប្រតិកម្ម នឹងការរិះគន់ ប្រមាថតិះដៀល ដល់ខ្លួន

ភ្នំពេញ ៖ តារាចម្រៀង សំឡេងស្អក ប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់ ពីសំណាក់ ទស្សនិកជនជាច្រើន ទៅលើការបកស្រាយ ចម្រៀង បទ «អូន កុំយំ កុំយំ » នៅស្ថានីយទូរទស្សន៍បាយ័ន កាលពីពេលថ្មីៗនេះ យ៉ាងចាស់ដៃ ។ ក្រោយពីទទួលរងការរិះគន់ ប្រមាថតិះដៀលលោក ក្នុងន័យជាន់ពន្លិច មិនមែន ក្នុងន័យស្ថាបនា រួចមក ម្ចាស់សាម៉ីខ្លួនរូបនេះ បានចេញមុខប្រតិកម្ម និងការរិះគន់នោះ ដោយបានបញ្ជាក់ថា ខ្លួនខំ ប្រឹងធ្វើអ្វីៗដោយ អស់ពីកំលាំងចិត្ត ដើម្បីសិល្បៈខ្មែរ តែមិននឹកស្មានថា កូនខ្មែរដូចគ្នាបែរជា មិនផ្តល់កំលាំងចិត្ត ហើយបែរជារិះគន់លោក មិនសំចៃដៃទៅវិញ ។

តាមរយៈសារវែងអន្លាយមួយ ដែលតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ និងជាកូនសិស្ស របស់លោកគ្រូ ហួរ ឡាវី គឺលោក អ៊ីណូ បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក បានសរសេរថា« សំឡេងខ្ញុំ ស្តាយ(ស្ទីល)ខ្ញុំ ស្តាយសំឡេងរបស់ខ្ញុំ គឺជាការប្រើសំឡេងច្រៀងផ្ទាល់ ទៅលើបទMelody ថ្មីដែរ ពិបាកច្រៀងសំរាប់ បទ មួយបែបនេះ គឺចេញពីកំលាំងពិត ដោយមិនចាក់ឌីសសោះសំរាប់ បទស្រែកមួយនេះ ហើយសូមកុំយកអ៊ីណូ ទៅប្រៀបផ្ទឹម នឹងតារាចម្រៀងផ្សេងអី ព្រោះសំឡេងនិងស្តាយ គឺខុសៗគ្នា សូមប្រើគំនិតគិតម្តងទៀត» ។

តារាចម្រៀងមាឌធំរូបនេះ បានរៀបរាប់ទាំងអារម្មណ៍ ខូចចិត្តទៀតថា «ខំធ្វើអ្វីដោយអស់ពីកំលាំងចិត្ត កំលាំងកាយ ចុងក្រោយ បែរជាយើង ជាកូនខ្មែរដូចគ្នា មិនផ្តល់កំលាំងចិត្តទេ បែរមក Post ជេរលើរូបខ្ញុំដែរជាសិល្បៈខ្មែរ ជាកូន ខ្មែរដែរ យ៉ាងចាស់ដៃបែបនេះ សួរថាតើខ្ញុំ បានទៅច្រៀងជេរដៀល បងបង ប្អូនហើយឬនៅ ? បើនេះជាស្តាយរបស់ខ្ញុំ ខ្ញុំទទួលការរិះគន់ ដោយលើកយកពាក្យសម្តី យ៉ាងល្អឲ្យសមរម្យ ឲ្យសមជា កូនខ្មែរ រស់លើទឹកដីខ្មែរផង ចុះបើមាន អ្នកណាម្នាក់ ជេរត្មេះដៀល លើករូបយើងវិញ តើអារម្មណ៍ពួកយើង អាចទទួលបានអត់។ ខ្ញុំសង្ឃឹមថា សាររបស់ខ្ញុំនឹង ជូនទៅមិត្តៗទាំងអស់គ្នា ឲ្យចេះគិតពិចារណាម្តងទៀត តើពាក្យសម្តីដែលបានជេរដៀលត្មេះ មកលើខ្ញុំ តើត្រូវឬខុស ចំពោះបុគ្គលម្នាក់ ដែលមិនដឹងអីសោះ ព្រោះធ្វើជាបញ្ហាមួយដែល ប្រមាថកិត្តិយសបុគ្គលម្នាក់ ដែលមិនដឹងអីសោះ ...»។

បើទោះបីជាយ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះ ក៏មានការសប្បាយរីករាយស្វាគមន៍ ការរិះគន់ ដើម្បីស្ថាបនានូវ ចំណុចខ្វះខាត ដើម្បីវិវត្តន៍ខ្លួនឯងឲ្យល្អ តែអ្វីដែលលោកសុំចិត្តមហាជននោះ គឺកុំរិះគន់បែបក្នុងន័យជាន់ពន្លិច ព្រោះថា អ្វីដែលលោកធ្វើ គឺក្នុងន័យចង់លើកកម្ពស់សិល្បៈ របស់យើងទាំងអស់៕

សូមចូលរួមលើកតំកើនសិល្បះខ្មែរ. សូមរិះគុណដោយប្រើពាក្រថ្លៃថ្នូរផងណាអរគុណសំរាប់ទស្សនា video នេះ.

Posted by ENO Sunday on Sunday, 30 August 2015

 


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh