CamNews

ប្លែកៗ 

ក្រុមហ៊ុនអាល្លឺម៉ង់ អនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកប៉ុន្មានថ្ងៃក៏បាន ពេលណាក៏បាន ដោយមិនកាត់ប្រាក់ខែ

ក្រុមហ៊ុនអាល្លឺម៉ង់មួយទើបនឹងបើកដំណើរការ ទើបបានប្ដូរគោលនយោបាយ ដោយអនុញ្ញាតឱ្យ
បុគ្គលិកសុំច្បាប់ឈប់សម្រាកប៉ុន្មានថ្ងៃក៏បាន ដោយមិនកាត់ប្រាក់ខែ។

លោក Ulrich Kastner ស្ថាបនិករបស់ក្រុមហ៊ុន Myhotel.de

លោក Ulrich Kastner ស្ថាបនិករបស់ក្រុមហ៊ុន Myhotel.de មានទីតាំងនៅក្រុង Leipzig ប្រទេស
អាល្លឺម៉ង់់ ទើបតែបានប្ដូរគោលនយោបាយរបស់ក្រុមហ៊ុន និងចាត់ចាត់ទុកវាដូចទៅនឹងអំណោយ
មួយសម្រាប់បុគ្គលិក។ ភាគីខាងក្រុមហ៊ុនឱ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុននេះ អាចសុំច្បាប់ឈប់
សម្រាកពេលណាក៏បាន និងប៉ុន្មានថ្ងៃក៏បាន ទៅតាមចិត្ត ហើយក្រុមហ៊ុនក៏នឹងមិនកាត់ប្រាក់ខែ
នោះដែរ។ ប៉ុន្តែ ដើម្បីបានឈប់សម្រាក បុគ្គលិកត្រូវតែបំពេញការងារដែលបានប្រគល់កាលពីមុន
ឱ្យរួចរាល់។

Ulrich Kastner ឱ្យដឹងថា ៖ “បុគ្គលិករបស់ខ្ញុំ មិនចាំបាច់ធ្វើការទៅតាមការកំណត់របស់ក្រុមហ៊ុន
ប៉ុន្តែ ត្រូវធ្វើទៅតាមគោលដៅ”។

Kastner ជឿថា មិនត្រឹមតែជួយឱ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក លំហែកាយ
ឬនៅក្បែរគ្រួសារនោះទេ ប៉ុន្តែ គោលនយោបាយថ្មីនេះ ក៏នឹងជួយឱ្យបុគ្គលិក រកឃើញគំនិតច្នៃ
ប្រឌិតថ្មីសម្រាប់បម្រើការងារក្នុងក្រុមហ៊ុនផងដែរ។

បុគ្គលិកក្រុម​ហ៊ុន Myhotel.de ក្នុងពេលសម្រាកលំហែកាយជុំគ្នា

បុគ្គលិករបស់ Ulrich Kastner មានការសប្បាយរីកជាខ្លាំងជាមួយនឹងច្បាប់ថ្មីរបស់ក្រុមហ៊ុន។
ក្រៅពីនេះ ពួកគេម្នាក់ៗក៏បានសន្យាថានឹងធ្វើការឱ្យបានល្អបំផុត ដើម្បីតបស្នងចំពោះម្ចាស់
ក្រុមហ៊ុន។ Ulrich Kastner ត្រូវបានបុគ្គលិកហៅថា ថៅកែចិត្តល្អបំផុតក្នុងពិភពលោក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun


Tags: ប្លែក អាល្លឺម៉ង់ ច្បាប់ឈប់សម្រាក