CamNews

តារា 

ឆយី បង្ហាញមុខកូនស្រី មិន​ខ្វល់​នឹង​ពាក្យ​និន្ទា​ថា «មាន​កូន​អត់​ប្ដី»

ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀងសិចស៊ី អ្នកនាង ឆយី បន្ទាប់ពីបានវះកាត់សម្រាលកូនស្រី ស្ងាត់ៗកាលពី ដើមខែកក្កដាកន្លងមក នាងមិនធ្លាប់បានបង្ហាញ មុខកូនស្រី ជាសាធារណៈឡើយ ទើបតែពេលនេះ នាងបានសម្រេចចិត្ត បង្ហាញមុខមាត់កូនស្រី បង្ហោះនៅលើ Facebook បង្អួតអ្នកគាំទ្រ និងអ្នកលេងបណ្តាញទំនាក់ទំនង សង្គមមួយនេះ ដោយមិនខ្វល់ពីការរិះគន់ បើទោះបីជាអត្តសញ្ញាណឪពុករបស់កូនស្រីនេះ ជានរណាក៏ដោយ ។

បើទោះបីជាតារាស្រី អ្នកនាង ឆយី មិនទាន់មានស្វាមីរៀបការ តាមប្រពៃណីក៏ដោយ តែនាងនៅតែមានភាពក្លាហាន លាតត្រដាង ឆាកជីវិតពិត របស់នាង ឲ្យដឹងថា ពេលនេះនាងមានកូន ទោះគ្មានប្ដីក៏ដោយ។ នាងហាក់មានភាពក្លាយហាន ក្នុងការសម្ញែង វត្តមានកូនស្រី បណ្តូលចិត្ត មិនខ្វល់ ខ្វាយ និងការរិះគន់ថា នាងមានកូនអត់ប្តី ឬក៏មានកូនឥតខាន់ស្លាឡើយ ។

មិនតែប៉ុណ្ណោះ នៅក្នុងនោះ តារាស្រី ឆយី បានបង្ហាញទំហំចិត្តស្រលាញ់ អាណិតកូនស្រី និងសុខចិត្ត ធ្វើគ្រប់យ៉ាង ដើម្បីអនាគតកូន ដើរតួជាឪពុកផងម្តាយផង ។ ទន្ទឹមនឹងនោះ នាងក៏បានទទួលបានការ លើកទឹកចិត្ត ដែលនាងសម្រាលបានកូនស្រីម្នាក់ មានពណ៌សម្បុរមុខមាត់ ស្រស់ស្អាត មិនចាញ់នាងនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh