CamNews

ព័ត៌មានជាតិ 

កសិដ្ឋានចំនួន ២៩ ក្នុងប្រទេសកម្ពុជាយើង ត្រូវបានផាកពិន័យអស់ ៤០០០ ដុល្លារ

ភ្នំពេញ ៖ មន្ត្រីក្រសួងកសិកម្មបានបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វ ៤០, ០០០ ដងនៅឆ្នាំ ២០១៧ ក្នុងអំឡុងពេលដែលមាន ៤ ករណីនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 បានកើតឡើង ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងមហាផ្ទៃមន្ត្រីបានឲ្យដឹងថា អ្នកជំនាញបានបាញ់ថ្នាំសរុបចំនួន ៣៩, ៨៧៩ ដងនៅឯកសិដ្ឋានចិញ្ចឹមសត្វ និងតំបន់មួយចំនួននៅទូទាំងប្រទេស ។

ប្រភពដដែលបានបន្ថែមទៀតថា មានតែកសិដ្ឋានចំនួន ២៩ ប៉ុណ្ណោះត្រូវបានពិន័យជាប្រាក់ប្រហែល ៤០០០ ដុល្លារ ។ រីឯកសិករភាគច្រើនទើបតែបានទទួលការអប់រំអំពីវិធីថែរក្សាបរិស្ថានស្អាត និងអនាម័យសម្រាប់សត្វប៉ុណ្ណោះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news