CamNews

តារា 

ទេព បូព្រឹក្ស ត្រូវគ្រួសារបញ្ជូន ទៅ​ព្យាបាល​ជំងឺ​នៅថៃ យ៉ាង​តក់​ក្រហល

ភ្នំពេញ៖ តារាចម្រៀង ស្រអែមស្រស់ កញ្ញា ទេព បូព្រឹក្ស  ថ្មីៗនេះឮថា ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលជំងឺភ្លាមៗ នៅប្រទេសថៃ យ៉ាងតក់ក្រហល បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយព្យាបាលក្រុងភ្នំពេញ មិនបានសម្រេចនោះ។

បើតាមប្រភព ពីអ្នកសិ្នទ្ធស្នាល ជាមួយនាងបានប្រាប់ឲ្យដឹងថា មុននេះ កញ្ញា ទេព បូព្រឹក្ស បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងក្រុងភ្នំពេញ ប៉ុន្តែការសម្រាកព្យាបាល ជំងឺនោះហាក់ដូចជា មិនអន់ថយ ទើបតម្រូវឲ្យក្រុមគ្រួសារ នាំនាងចេញទៅព្យាបាលជំងឺ នៅប្រទេសថៃភ្លាមៗ។

ប្រភពបានបញ្ជាក់ថា ដោយសារតែស្ថានភាព ជំងឺឈឺក្រពះធ្វើទុក្ខខ្លាំង រហូតទ្រាំលែងបាន ទើបក្រុមគ្រួសារតារាស្រីរូបនេះ បាននាំនាងឡើងយន្តហោះ ចេញទៅព្យាបាលជំងឺ នៅប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។ បន្ទាប់ពីនាងបានចំណាយថវិកា និងពេលវេលាព្យាបាល ជំងឺអស់ជាច្រើនថ្ងៃ តែស្ថានភាពហាក់ មិនធូរស្រាល ទើបធ្វើឲ្យគ្រួសារ សម្រេចចិត្តឲ្យនាងឈប់ផ្អាកពីសិល្បៈមួយរយៈ ទៅព្យាបាលជំងឺនៅប្រទេសថៃ ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ននាង បាននឹងកំពុងតែនៅសម្រាកព្យាបាលជំងឺ ក្នុងទីក្រុងបាងកក ប្រទេសថៃ ជាមួយគ្រួសារបី-បួននាក់ ដែលបានរួមដំណើរ ទៅជាមួយគ្នា ដើម្បីមើលថែ។ ប៉ុន្តែគេក៏នៅមិនដឹងដែរ ថា រហូតមកដល់ពេលនេះ តារាចម្រៀងពូកែ ខាងបញ្ចេញក្បាច់រាំពិសេសៗ កញ្ញា ទេព បូព្រឹក្ស មានស្ថានភាពធូស្រាលខ្លះហើយ ឬនៅនោះទេ។

គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ទៅកញ្ញា ទេព បូព្រឹក្ស  ដើម្បីសាកសួរពីស្ថា នភាពជំងឺរបស់នាងដែរ តែមិនអាចទាក់ទងបានទេ កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥នេះ ខណៈទូរស័ព្ទដែលនាងធ្លាប់ ប្រើពីមុន០៨៦ មិនអាចធ្វើការ ទំនាក់ទំនងបាន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh