CamNews

ភាពយន្ត 

Zamberzia ជីវចលនា ដ៏មានប្រជាប្រិយភាពបំផុតនៅអាហ្វ្រិក

 

អាហ្វ្រិក៖ តាមសេចក្ដីរាយការណ៍​ របស់ CNN បានអោយដឹងថា គំនូរជីវចលមួយដែល
មានចំណងជើងថា Zamberzia ត្រូវបានគេដាក់បញ្ចាំងក្នុងប្រទេសអាហ្វ្រិក ត្រួវបានទទួល
ការគាំទ្រជាច្រើន ពីសំណាក់ប្រិយមិត្ដ។ នេះបើតាមសេចក្ដីរាយការណ៍ កាលពីចុងសប្ដាហ៍
មុននេះ។



លោក​​ Cape Town អ្នកផលិតគំនូរជីវចលនេះ បាននិយាយថា បក្សី Kai ជាតួរអង្គសំខាន់
ក្នុងរឿងនេះ ពោលគឺ Kai មានភាពឆ្លាតបំផុត ក្នុងដំណើរផ្សងព្រេង ជាពិសេស ការជួយមិត្ដ
ភ័ក្ររបស់គេ​ ពេលមានទុក្ខលំបាក។


លោក Cape បាននិយាយថា​ ខ្សែភាពយន្ដគំនូរជីវចល Zamerzia ត្រូវបានទទួលការគាំទ្រពី
ប្រិយមិត្ដជាច្រើនពាន់នាក់ ជាពិសេសគឺក្មេងៗតែម្ដង។ Zamerzia ត្រួវបានគេចាក់ផ្សាយ
លើកទី ៣៣ នៅរោងភាពយន្ដ Durban International Film កាលពីថ្ងៃទី ២៩ កក្កដា នេះនៅ
ឯប្រទេសអាហ្វ្រិកខាងត្រូង។





លោក​ Cape បានបន្ដថា ដោយសារមានការគាំទ្រ ដ៏ច្រើនលើសលប់បែបនេះ លោកមាន
ការសប្បាយចិត្ដយ៉ាងខ្លំាង។ ដូច្នេះ​ លោកនឹងខិតខំប្រឹងប្រែង កែច្នៃខ្សែភាពយន្ដក្រោយៗ
អោយកាន់តែល្អថែមទៀត៕

 

ដោយ៖ សារិន
ប្រភព៖ cnn


Tags: entertainment south Africa animation