CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ចរាចរ រវាងរថយន្ត​​ទេសចរ និងរថយន្តកុងតឺនឺ នៅថៃ សម្លាប់មនុស្ស ១៩ នាក់ និងរបួស ២២ នាក់

បាងកក៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតរវាង រថយន្តទេសចរ ពីរជាន់ និង រថយន្តកុង
តឺនឺ នៅចំណុចផ្លូវចូល ក្រុងបាងកក បណ្តាលឲ្យ មនុស្ស ១៩ នាក់ស្លាប់ និង ២២ នាក់រងរបួស។

យោងតាមគេទំព័រ INN នៅថ្ងៃ អង្គារ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា មានឧប្បត្តិ
ហេតុគ្រោះថ្នាក់ចរាចរ គួរឲ្យរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៥ ព្រឹកមិញនេះ រវាងរថយន្ត
ទេសចរ ពីរជាន់បាងកក-រយអេត និងរថយន្តកុងតឺនឺ ខណៈដែល រថយន្តទាំងពីរបើកច្រាសទិស
គ្នា ធ្វើឲ្យរថយន្តកុងតឺនឺ បុករថយន្តទេសចរណ៍ យ៉ាងពេញទំហឹង បង្កឲ្យមានអណ្តាតភ្លើងផ្ទុះចេញ
ពីរថយន្តទេសចរ យ៉ាងសន្ធោសន្ធៅ។

អាជ្ញាធរថៃ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរខាងលើ បានកើតឡើង នៅបរិវេណផ្លូវជាតិ មិត្តភាព
ស្ថិតក្នុងខេត្ត សារៈបុរី ដែលជាច្រកចូល ទីក្រុងបាងកក ហើយគ្រោះថ្នាក់ចរាចរនេះដែរ បានបង្ក
ឲ្យមានមនុស្ស ១៩ នាក់ស្លាប់ និង ២២ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល។សមត្ថកិច្ច បាន
សន្និដ្ឋានថា ការគ្រោះថ្នាក់ ខាងលើនេះ អាចបណ្តាល មកពីរកត្តាផ្លូវរអិល ព្រោះខណៈកើតហេតុ
មានភ្លៀងធ្លាក់ផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ