ថ្ងៃមួយ មានសាមូរ៉ៃ ៣នាក់ កំពុងអួតអាង ពីវិជ្ផា កាប់ដាវ របស់ខ្លួនហើយសាកល្បងថ្វីដៃគ្នា
 ដោយការដកដាវ កាប់រុយ។
សាមូរ៉ៃ ទី១៖ យើងហ្វឹកហ្វីនវិជ្ផាកាប់ដាវ ជាមួយកំពូលគុនខូជីរ៉ូ អស់រយៈពេល  ១ឆ្នាំពេញ
 ។ (ពោលហើយ ក៏ដកដាវចេញពី ស្រោមមកបង្អួតថ្វីដៃ ដោយកាប់រុយ   ហើរឱ្យដាច់ក្បាល
ចេញពីខ្លួនធ្លាក់ដល់ដីភ្លាម )។
 
សាមូរ៉ៃ ទី២៖ ចំណែក យើងសិក្សាជាមួយ គុណដាវគ្មាន២ រហស្សនាមដាវ   ឥតស្រមោល
មូសាឈឺ ។ (និយាយហើយដកដាវ កាប់ទៅលើរុយខ្វាប់    ធ្វើអោយរុយកំពុងហើរ  ដាច់ខ្លួន
 ចេញពីគ្នាជា២)។
សាមូរ៉ៃ ទី៣៖ ចំណែកយើង កំពូលគុណដាវខ្លាំងពូកែ   តាំងពីពោះ   ម៉ែមិនបាច់ រៀនសូត្រ
ជាមួយគ្រូអាចារ្យណាទេ។ (អួតអាងរួចដកដាវ  ចេញពីស្រោមកាប់ខ្វាប់ៗ តែរុយនៅតែហើរ
ស្ទុយដដែល )។
សាមូរ៉ៃទី ១ +ទី២៖ ហា! ហា! ហា! កំពូលគុនកាប់ស្អីហ្នឹង បានជារុយនៅតែហើរយ៉ាងនេះ។ 
សាមូរ៉ៃ ទី៣៖ យើង ជាកំពូលគុណចិត្តសប្បុរស មិនសម្លាប់មនុស្សសត្វ  គ្រាន់តែកាប់ផ្តាច់
លិង្គរបស់វាប៉ុណ្ណោះ តែជីវិតរបស់វារស់នៅ ក៏ដូចជាស្លាប់អញ្ចឹង ហា! ហា!៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke