CamNews

តារា 

តេង លក្ខិណា បើកឆាកដំបូង ក្នុងឆ្នាំថ្មី ថតឈុតអប់រំ កុំឲ្យយុវវ័យភ្លើតភ្លើន នឹងរឿងស្នេហា

ភ្នំពេញៈ ថ្មីៗនេះតារាសម្តែង និងជាពិធីការិនី ដែលកំពុងតែ មានប្រជាប្រិយភាព ប្រចាំស្ថានីយ
ទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា តេង លក្ខិណា បានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះ នាងក៏ទើប
តែថតបញ្ចប់ ឈុតឆាកខារ៉ាអូខេ ដោយផ្តោតសំខាន់លើការអប់រំ ទៅដល់យុវវ័យជំនាន់ ក្រោយ
កុំឲ្យភ្លើតភ្លើន និងរឿងស្នេហា ក្នុងវ័យសិក្សា។ តារាស្រីដែលកំពុងតែទទួល បានជោគជ័យក្នុង
អាជីពជាពិធីការិនី តេង លក្ខិណា បានប្រាប់ Looking TODAYឲ្យដឹងថា មួយរយៈពេលនេះ នាង
មានការមមាញឹក ច្រើនខ្លាំងមែនទែន ជាមួយការងារ សិល្បៈទាំងការថត ការធ្វើជាពិធីការិនី
ហើយថ្មីៗកន្លងទៅនេះ នាងទើបតែបញ្ចប់ ការថតចម្រៀង កាយវិការខារ៉ាអូខេ ជាសាច់រឿងបែប
អប់រំ ឲ្យខាងផលិតកម្មM ត្រៀមចេញលក់ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

តារាស្រីរូបស្រស់ស្បែក សម៉ដ្ឋរលោង និងមានទឹកដមសំឡេង ផ្អែមស្រទន់រូបនេះ បានប្រាប់ឲ្យ
ដឹងថា "កន្លងមកខ្ញុំធ្លាប់តែ ថតឈុតឆាក ខារ៉ាអូខេជារឿង ស្នេហាត្រីកោណ បែកបាក់ស្នេហ៍ជា
ដើមមិនសូវបានថតឈុត ខារ៉ាអូខេបែបអប់រំទេ តែពេលថ្មីៗ នេះ ខ្ញុំបានថតឈុត ខារ៉ាអូខេបែបជា
Story អប់រំ ទៅដល់យុវវ័យ ជំនាន់ក្រោយ កុំឲ្យមានស្នេហា ក្នុងវ័យសិក្សា ព្រោះថា បច្ចុប្បន្ននេះ
យុវវ័យជាច្រើន កំពុងតែមានការភ្លើតភ្លើន យកពេលមក គិតពីរឿងស្នេហា មិន សូវគិតពីរឿង
រៀនសូត្រប៉ុន្មានទេ ។ ខ្ញុំគិតថាបន្ទាប់ពី ប្អូនៗយុវវ័យបាន ទស្សនាជាមួយ វីដេអូនេះប្រហែលជា
អាចចូលរួមចំណែក បានមួយចំនួន ក្នុងការអប់រំទៅដល់ ពួកគេឲ្យផ្តោតសំខាន់ ទៅលើការសិក្សា
ឲ្យបានច្រើន"។

តារាស្រីដែលមាន ស្នាមញញឹមបង្កប់ ដោយមន្តស្នេហ៍ កញ្ញា តេង លក្ខណា ក៏បានប្រាប់ឲ្យដឹង
ទៀតថាការដែលថត ជាឈុតឆាកខារ៉ាអូខេ បែបអប់រំនេះ គឺមានតារាចម្រៀងមាន ឈ្មោះបោះ
សំឡេង ជាច្រើននាក់ នៅក្នុងផលិតកម្មM ដូចជាលោក នីកូ កញ្ញា តាក់ម៉ា លោក គូម៉ា និងតារា
ជាច្រើនទៀត ចូលរួមសម្ដែងរួមគ្នា ។នាងសង្ឃឹមថា នៅពេលដែល VCD ចេញលក់លើទីផ្សារ
នឹងទទួលបាន ការគាំទ្រច្រើន ពីបណ្តាលមិត្តៗយុវវ័យ ព្រោះថានេះគឺជា លើកទី១ហើយដែលខាង
ផលិតកម្មថត ឈុតខារ៉ាអូខេ បែបនេះឡើង ហើយក៏ជាស្នាដៃដំបូង សម្រាប់នាង នៅក្នុងឆ្នាំថ្មី
២០១៣ នេះដែរ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teng leakhena entertainment khmer star