CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Arsenal នៅតែបន្ដក្របួចមាត់​ដាក់​ខ្សែប្រយុទ្ធ Barcelona ស្របពេលបាន​ឮពាក្យចរចាមរាម

ព័ត៌មានកីឡា៖ ប្រភពគេហទំព័រអន្ដរជាតិ ប៊ីប៊ីស៊ី បានបង្ហើបឲ្យដឹងថា ថ្នាក់ដឹកនាំ​ Arsenal បានស្រែកក្ដែងៗ​ប្រាប់អ្នកការសែតថា រូបគាត់និងព្យាយាមអូសទាញ​ខ្សែប្រយុទ្ធ Barcelona ឲ្យយល់ព្រមដាក់ចុងប៊ិចលើ​សេចក្ដីព្រមព្រៀងរបស់គាត់។​

លោក Arsene Wenger ថ្នាក់ដឹកនាំ​ Arsenal ពិតជាស្រលាញ់ទេព្យកោសល្យរបស់ Messi ជាខ្លាំងចាប់តាំង​ពីរួបកីឡាករមិនទាន់មានឈ្មោះ​ល្បីមកម្លេះ។ រហូតមកដល់​បច្ចុប្បន្ននេះ ការចូលចិត្ដកាន់តតែកើនឡើង​ ហើយស្របពេល​មួយរយៈនេះ​ មានពាក្យចរចាមរាមតៗគ្នាថា Barcelona និងមានបំណងផ្ទេរចេញនូវកីឡា​ករមួយចំនួនទៀត។ 

ប្រភពព័ត៌មានដ៏ដែលបានបង្ហាញទៀតថា ដំបូងឡើយគាត់ចង់ផ្គុំកីឡាករទាំងបីលេងចូលគ្នា ដែលក្នុងនោះ​មាន Messi, Fabrega និង Pique ប៉ុន្ដែជាអកុសល ការលេងនៅពេលនេាះ មានតែ Fabrega ទេដែលលេង​ក្នុងក្រុម Arsenal ហើយ Pique នៅ Man united និង Messi នៅ Barcelona។ ហើយរហូតមកដល់ពេលនេះ​គឺកាន់តែពិបាកខ្លាំងឡើយ ដោយការឈជើងរបស់ Messi នៅក្នុងក្រុម បានបង្កើតស្នាដៃជួយ Barcelona យកឈ្នះការប្រកួត La Liga ៣ ដងទៅហើយ។ តែនៅតែគិតថា Lionel Messi គឺជាមុខសញ្ញាដ៏សំខាន់បំ​ផុត​របស់គាត់៕ 




 

 

 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Arsene wenger Loinel messi