CamNews

កីឡាអន្តរជាតិ 

Gary Cahill និយាយថា ជា​រឿង​មួយ​ល្អ​បំផុត​ ដែល ការដឹកនាំក្រុមជម្រើស​ជាតិ អង់គ្លេស រៀនសូត្រ ពី Chelsea

ព័ត៌មានកីឡា៖ Gary Cahill កោតសរសើរថ្នាក់ដឹកនាំក្រុមជម្រើសជាតិ អង់គ្លេសលោក Roy Hodgson ក្រោយពីខ្លួនយល់​ច្បាស់ថា យុទ្ធសាស្ដ្រដឹកនាំក្រុមត្រូវថតចម្លងចេញពីថ្នាក់ដឹកនាំ Chelsea ។ 

ថ្នាក់ដឹកនាំជម្រើសជាតិអង់គ្លេស លោក Roy Hodgson បានត្រូវទទួលបានការបរិយាយ​ថា រួបលោក​ បានប្រកាសស្រែកបញ្ជាដល់កីឡាករជម្រើសជាតិអង់គ្លេសទាំងអស់ឲ្យប្រើសិល្បះនៃការ​លេង​ឲ្យកាន់តែសាហាវបំផុត ។​​ អំណះអំណាងដែលបានលើកឡើងនេះ​ វាគឺស្ថិតក្នុងមន្ទិលសង្ស័យជាយូមកហើយ របស់​Gary Cahill មុនពេលរួបគាត់សម្រេចថា យុទ្ធសាស្រ្ដនៃការដឹកនាំថ្មីរបស់អង់​គ្លេស​ក្នុងការលេង គឺយក​​ចេញពី​ប្រធានក្រុមរបស់គាត់ Jose Mourinho ។ ដូច្នេះទម្រង់នៃការលេងរបស់អង់គ្លេស មើលទៅមានភាពរីចចម្រើន ច្រើនចាប់តាំងពី​រដូវក្ដៅមកម្លេះ។ 

ប្រភពនិយាយដដែលបង្ហាញថា ក្រុមគាត់ពិតជាធ្វើបានល្អ ដែលគ្រប់យ៉ាងបានកើតចេញពីបទ​ពិសោធន៍​ ហើយរឿងមួយទៀតក្រុមគាត់គឺជាក្រុមដែលនៅក្មេងខ្ចី ប៉ុន្ដែ​ទទួលបានបទពិសោធន៍ការ​លេង​បានច្រើន។ គ្រប់ពេលនៃការរៀបចំប្រកួតកន្លងមក មានច្រើនដងណាស់ដែលយើងអាច​កាត់​បន្ថយ​បាននូវភាពខ្សោយបន្ដិចម្ដងៗ ។ សម្រាប់ថ្នាក់ដឹកនាំ Chelsea គឺពិតជាអ្នកដឹកនាំល្អមែន ពីព្រោះ​ការដឹកនាំរបស់គាត់កើតចេញពីមេរៀនដែលកីឡាករជួបប្រទះទាំងអស់ក្នុងក្រុម​។ 

តើពិតដែរទេ ដែលក្រុមជម្រើសជាតិ អង់គ្លេសអាចលេងប្រសើរជាង Chelsea ? 


ដោយ៖ អឿ អុយ

ប្រភព៖ Mirror

 


Tags: Sport News Chelsea Three Lions Jose Mourinho Roy Hodgson