CamNews

កីឡា 

ម្ចាស់ក្លឹប Real Madrid គ្រោងជួបប្រជុំជាមួយខ្សែការពារ របស់ខ្លួនផ្ទាល់ នៅសប្ដាហ៍ក្រោយនេះ

ព័ត៌មានកីឡា​៖ ម្ចាស់ក្លឹប Real Madrid លោក Florentino Perez គ្រោងនឹងជួបប្រជុំជាមួយ កីឡាករខ្សែការពារដោយផ្ទាល់នៅសប្ដាហ៍ក្រោយនេះ​ លើឥទ្ធិពលនៃការដេញថ្លៃរបស់ក្លឹម Man United​ ដែលប្រជែង ចង់បានកីឡាករ។ 

លោក Florentino Perez គ្រោងនឹងជួបប្រជុំជាមួយកីឡាករ Sergio Ramos ដើម្បីសួរនាំអំពីទីផ្សារដេញថ្លៃរបស់ក្លឹប Man United និងថែមទាំងបញ្ចុះបញ្ចូល កីឡាករឲ្យបោះបង់គំនិតចង់ផ្ទេរចេញពីក្រុម ដោយទទួល​ថ្លៃពីក្លឹប Man United ។ គោលបំណងរបស់ លោក Florentino Perez ចង់បន្ដជើង ខ្សែការពារ រូបនេះទៅថ្ងៃអនាគត មិនចង់ផ្ទេរចេញនោះទេ ហើយម្យ៉ាងវិញទៀត រឿងទីផ្សារលក់ចេញ លោក ក៏បានប្រកាសជាសារ​ធាណៈហើយថា គឺ Sergio Ramos មិនមែនជាកីឡាករសម្រេាប់លក់នោះទេ ពោលរូបលោក បានបដិសេធ​នឹងសំណើរដេញថ្លៃរបស់ Man United ដែលឲ្យកីឡាករ ២៨ លានផោន។ Florentino Perez ដឹង​ច្បាស់ថា ប្រសិនជា ក្លឹបយល់ព្រមលក់ ខ្សែការពាររូបនេះ​ចេញ នោះនឹងមាន​សម្លេង​នៃអ្នកគាំទ្រជាច្រើន​ធ្វើ​ការរិះគន់គាត់ជាមិនខាន ។ 

Sergio Ramos មួយរយៈក្រោយនេះ បានទទួលពាក្យសម្ដីគ្នាជាមួយលោក Louis Van Gaal ក្នុងការ​ដេញ​​​ថ្លៃ​នេះ ហើយរឿងមួយទៀត វិញ​ គឺលោក ក៏មានបំណងចង់ឲ្យក្លឹបទាំងពីរ ចូលខ្លួន ពិភាក្សាគ្នាម្ដងទៀត លើរឿងនេះ។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews


Tags: Sport News Florentino Perez Louis Van Gaal Sergio Ramos