ស្ត្រីៗជនជាតិចិនបានបណ្តុះសក់របស់ពួកគេទុកយ៉ាងវែង ដែលធ្វើឲ្យពួកគេទទួលបាន
ឯតទគ្គកម្មពិភពលោកមួយក្នុងនាមជាភូមិ ស្រីសក់វែងដំបូងគេរបស់ពិភពលោក។
ស្ត្រីៗជនជាតិយ៉ៅក្រហម ដែលជាជនជាតិភាគតិចមកពីភូមិហ័ងលូយ៉ៅ (Huangluo Yao) នៅក្នុង
ប្រទេសចិន មានសក់ជាមធ្យមប្រវែង១,៦០ម៉ែត្រ ហើយសក់ដែលវែងជាងគេបង្អស់មានប្រវែង 2
ម៉ែត្រ។ អ្វីដែល មិនគួរឲ្យជឿនោះ ស្រីៗទាំងនេះកាត់សក់ត្រឹមតែម្តងប៉ុណ្ណោះក្នុងមួយជីវិតរបស់
ពួកគេ គឺនៅអាយុ១៦ឆ្នាំ មុនពេលដែលពួកគេចាប់ផ្តើមស្វែងរកប្តីម្នាក់។
លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មាន The Odditycentral បានបញ្ជាក់អោយដឹង
ថា វាគឺជាអាថ៌កម្បាំងបំផុតដែលមានតែប្តីនិងកូនរបស់ ពួកគេប៉ុណ្ណោះ ដែលអាចមើលសក់ក្បាល
របស់ពួកគេបាន បើសិនបុរសម្នាក់បានជួបប្រទះនារីម្នាក់ ដែលមិនពាក់ក្រណាត់ជួតក្បាលដោយ
ចៃដន្យ បុរសនោះនឹងត្រូវបានបង្ខំឲ្យរស់នៅជាមួយគ្រួសារនាងរយៈពេលបីឆ្នាំ ក្នុងនាមជាកូនប្រ
សារប្រុសរបស់គ្រួសារ។ សក់ប្រពៃណីបុរាណ របស់ពួកគេអាចនឹងត្រូវបានអនុញ្ញាតឲ្យទម្លាក់ចុះ
តែនៅពេលមានវត្តមាន គ្រួសារជិតស្និទ្ធប៉ុណ្ណោះ ប៉ុន្តែស្រីៗទាំងនោះបានបោះបង់ចោលប្រពៃណី
នេះនៅក្នុងឆ្នាំ១៩៨៧។
ឥឡូវស្រីៗទាំងនោះ បានបង្ហាញសក់ក្បាលដ៏វែងនៅក្នុងភូមិរបស់ពួកគេ យ៉ាងក្លាហាន ។ ពួកគេ
ត្រូវបានស្គាល់ពាសពេញប្រទេសចិនថា "ភូមិសក់វែង"។ ខណៈដែលស្ត្រីជាច្រើនអាចនឹងជួបការ
លំបាក ជាមួយនឹងកិច្ចការតុបតែងសក់ដ៏វែងនេះ ស្ត្រីៗជនជាតិយ៉ៅក្រហមមើលទៅធ្វើម៉ូតសក់
របស់ពួកគេបានដោយងាយស្រួល ខណៈដែលពួកគេក្របួចនិងកួចជាមួយផ្នួងសក់របស់ពួកគេ។
ជនជាតិយ៉ៅក្រហមជឿថា សក់វែងរបស់ស្រីៗនាំមកនូវអាយុយឺនយូរ ទ្រព្យសម្បតិ្តស្តុកស្តម្ភ និង
សំណាងល្អ។ បើសក់កាន់តែវែង សំណាងក៏អាចនឹងមានកាន់តែច្រើនដែរ។ នៅអំឡុងខែរដូវក្តៅ
និងរដូវស្លឹកឈើជ្រុះ ពួកស្រីៗលាងសម្អាតសក់របស់ពួកគេនៅក្នុងទន្លេលីនជាំង ។ ដើម្បីអោយ
ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពក៏ដូចជាសកម្មភាពនៃការរស់នៅរបស់ភូមិមួយនេះ ប្រព្រឹត្តិទៅ
យ៉ាងណានោះ សូមតាមដានទស្សនាវីដេអូ ដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral