ព័ត៌មានកីឡា៖ ប្រធាន Chelsea លោក Jose Mourinho បានសម្ដែងការព្រួយបារម្មណ៍ដល់ ខ្សែប្រយុទ្ធរបស់ក្រុមថា ការប្រកួតជាបន្ដបន្ទាប់ក្នុងសប្ដាហ៍នេះគឺមិនសាកសមឲ្យ Diego Costa ចូលរួមឡើយ។
ខ្សែប្រយុទ្ធដែល Chelsea ទើបតែទទួលយកពី ក្រុម Atletico Madrid ក្នុងតម្លៃ ៣២ លានកាលពីខែ កក្កដា បានត្រូវគេបំពាក់ងារថ្មី ខណៈពេលដែលក្រុមបានទទួលលទ្ធិផលប្រកួតស្មើគ្នាជាមួយក្រុម Schalke ក្នុងជំនួបមិត្ដភាព បើកទ្វាដំបូងនៃ Champions League Group G កាលពីថ្ងៃពុធ។ ជាមួយ និងភាពក្លាហានរបស់កីឡាករនេះ ធ្លាប់មានប្រវត្ដិស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់ ហើយថ្មីៗនេះក៏ត្រូវទទួលរងរបួសជើង ខណៈពេលចូលរួមប្រកួតក្នុងក្រុមជម្រើសជាតិជាមួយ ប្រទេសអេស្ប៉ាញ។ ដូច្នេះជាការព្រួយបារម្មណ៍ លោក Mourinho និយាយថាប្រសិនបើគាត់មានពេលត្រឹមមួយសប្ដាហ៍ដើម្បីព្យាបាលជម្ងឺឲ្យជាសះស្បើយ ហើយគាត់ក៏អាចចូលរួមការប្រកួតនេះបានដែរ។ តែបើយើងសម្លឹងមើលទៅការសាករល្បងប្រកួត របស់ Costa កាលពីថ្ងៃសៅរ៍ ជាមួយ Swansea គាត់បានបង្កើតពិន្ទុ ៣ គ្រាប់តែម្នាក់ឯង ក្នុងលទ្ធិផល ៤-២ ។ ទោះជាយ៉ាងណាក៏ដោយ Didier Drogba និងត្រូវមើលឃើញពីប្រធានក្រុមដើម្បីចូលលេងដែលជាការចាប់ផ្ដើមដំបូងក្នុងក្រុមថ្មី ប៉ុន្ដែកីឡាករថ្មីម្នាក់នេះបានធ្វើការបដិសេធន៍ផងដែរ ខណៈពេល Cesc Fabregas ក៏ត្រូវបានរំសាយចោលដែរ។
សម្រាប់ក្រុមនេះដែលកំពុងស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់ជាងគេក្នុងរដូវកាល Premier League នេះនិងត្រៀមខ្លួនទៅជួបជាមួយ Manchester City ក្នុងថ្ងៃអាទិត្យ។ ចំពោះការចេញដំណើរនេះ chealsea ក៏មិនបានឃាត់ឃាំងការចូលរួមប្រកួតរបស់ Costa ទេ ដោយហេតុដែលការលើកឡើងខាងនេះ គឺគាត់គិតថាបើលេងនៅថ្ងៃសៅរ៍នេះ រយៈពេល ៣ ថ្ងៃនិងមិនអាចព្យាបាលជម្ងឺជានោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី