អង់ការ៉ា៖ យន្តហោះតួកគីមួយ ដែលម៉ាស៊ីនរបស់វា មួយបានឆាបឆេះ ផងនោះបាន ធ្វើការចុះចត
ដោយ សុវត្ថិភាព បន្ទាប់ពីត្រូវរន្ទះបាញ់ ក្នុងខណៈពេលដែរកំពុង ហោះហើរពីទីក្រុង អ៊ីស្តង់ប៊ូល
ទៅ ឡាម៊ែរ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។ នេះបើតាមព័ត៌មានក្នុង តំបន់ដែលបាន
ចេញ នៅថ្ងៃសុក្រនេះ។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ តួកគី ដែលផ្ទុកអ្នកដំណើរប្រមាណជា ១១៤នាក់ បាន
យកចេញ ពីព្រលាន យន្តហោះ អាតាថូក របស់ ទីក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃព្រហស្បតិ៍ កន្លង
មកនេះ ហើយវាត្រូវបានរន្ទះបានបាញ់ ក្នុងខណៈពេលដែលកំពុងហោះហើរ និងបាន បណ្តាល
ឲ្យមានភ្លើងឆាបឆេះផងដែរ។
យន្តហោះនោះត្រូវគ្រប់គ្រងស្ថានការណ៍បាន ហើយចុះចតនៅ ព្រលានយន្តហោះ ឡាម៊ែរ អេដ
ណិន មីនដឺរែស ដោយមិនមានការប៉ះទង្គិច និង មិនបង្ករឲ្យមានការ រងរបួសឡើយ ដល់អ្នកដំ
ណើរណាម្នាក់ឡើយ៕
ផ្តល់សិទ្ធដោយ៖ ដើមអំពិល