CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមជ្រុលនិយមថៃ នាំគ្នាដុតទង់ជាតិ កម្ពុជា ជំទាស់នឹងការសម្រេច របស់ICJ (video inside)

បាងកក៖ យោងតាមកាសែត ថៃរ៉ាត់ របស់ថៃ នៅថ្ងៃ អង្គារ ទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៣ បាន
ចុះផ្សាយ រួមទាំង មានរូបភាពវិឌីអូ ដុតទង់ជាតិកម្ពុជា ថាក្រុមចលនានិស្សិត ប្រជាជនកំណែ
ទម្រង់ប្រទេស បានជួបជុំគ្នា នៅតំបន់ ស្ពានម៉ាខាវ៉ាន់ រ៉ាំងសាន់ ទីក្រុងបាងកក ក្នុងគោលបំ
ណង ប្រឆាំងនឹងសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌ អន្តរជាតិ ICJ ដែលបានសម្រេចឲ្យ
ប្រាសាទព្រះវិហារ និង តំបន់ជុំវិញ ស្ថិតក្រោមអធិបតេយ្យភាព របស់កម្ពុជា។

ទន្ទឹមគ្នានេះដែរ មេដឹកនាំក្រុមនិយម បានបំផុសបំផុល ទៅកាន់ក្រុមបាតុករ ឲ្យជំទាស់នឹង
សេចក្តីរបស់ តុលាការ ICJ និង ឈានដល់ដុតទង់ជាតិកម្ពុជា និង នៅចំពោះមុខសាធារណ
ជន និង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ៕

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ