CamNews

តារា 

ហ៊ុយ ច័ន្ទរាជនី អួតថា ស្អាតប៉ុនហ្នឹងដែរ ខ្វះអីអ្នកស្រឡាញ់..!

ភ្នំពេញ៖ មុននេះគេហទំព័រ LookingTODAY បានចុះផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងថា
"ហ៊ុយ ច័ន្ទរាជនី មានបុរសក្រៅស្រុកប៉ងថ្ពក់យកបេះដូង" ដោយក្នុងអត្ថបទនេះ បានដកស្រង់សម្តី
ចេញពីប្រភពអ្នកដែលនៅជិតស្និទ្ធ ជាមួយតារាស្រីដ៏ស្រស់សម្បូរមន្តស្នេហ៍រូបនេះ មកបរិយាយ
បង្ហើបប្រាប់ខ្លះៗ។ ប៉ុន្តែកាលនោះ Looking TODAY មិនអាចទាក់ទង ដើម្បីសូមការបំភ្លឺពី កញ្ញា
ហ៊ុយ ច័ន្ទរាជនី បាននោះទេ ។រហូតមកដល់ថ្ងៃនេះ ទើបទទួលបានការបំភ្លឺពី ហ៊ុយ ច័ន្ទរាជនី ដោយ
ផ្ទាល់តាមរយៈទូរស័ព្ទ។

ផ្តល់បទសម្ភាសន៍ឱ្យ LookingTODAY ផ្ដាច់មុខ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣នេះ តារា
សម្តែង និង ជាអតីតFreshie Girl លេខ១ ប្រចាំឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី បាននិយាយលាយ
ឡំ ជាមួយសំណើចប្រាប់ថា ព័ត៌មានពិតជាមានលេចឮចេញពី អ្នកនៅស្រុកខ្មែរ មែន..! ។
សួរថាតើ រាជនី អាចប្រាប់បានទេ ចំពោះរឿងនេះ? ហ៊ុយ ច័ន្ទរាជនី បាននិយាយទាំងអារម្មណ៍ រីក
រាយមកវិញថា "ចាស់បានតើបង...ខ្ញុំមានទៅកំណាញ់អី.... ពិតជាមានអ្នកស្រលាញ់ខ្ញុំមែន ប៉ុន្តែខ្ញុំ
មិនបានឆ្លើយយល់ព្រម ថាស្រលាញ់វិញនោះទេ គឺអត់មានទេ។ខ្វះអីអ្នកដែលស្រលាញ់ខ្ញុំ គឺមាន
មិនអត់ទេបង....មានពិតមែនខ្ញុំទទួលស្គាល់ ..(សើច )! ស្អាតប៉ុនហ្នឹងដែរ ....(សើច )! មានមិនអត់ទេ
ខ្ញុំមិនកុហក
ទេ..!"។ស្រីស្រស់វ័យទើ១៨ ឆ្នាំ កញ្ញា ហ៊ុយ ច័ន្ទរាជនី បានបន្តថា "មានគឺមានមែនខ្ញុំអត់កុហកទេ
បង..! ប៉ុន្តែខ្ញុំមិនអាចសម្រេចចិត្ត ហើយក៏អត់ទាន់ចង់គិតពីរឿងនេះដែរ ។ មូលហេតុដែលខ្ញុំមិនទាន់
គិត និងទទួលយកបុរសណាម្នាក់ មកធ្វើជាម្ចាស់បេះដូងព្រោះសព្វថ្ងៃនេះ ខ្ញុំនៅក្មេងខ្ចី ហើយណា
មួយខ្ញុំរៀនអត់ទាន់ចប់ផង...! អូយក្មេងណាស់ អត់កើតទេ ហើយម៉ាក់ក៏អត់ទាន់ឱ្យមានដែរបង..!"។

ហ៊ុយ ច័ន្ទរាជនី បានបញ្ជាក់ថា អ្នកដែលស្រលាញ់មានទាំងនៅក្នុងស្រុក និង ក្រៅស្រុក ។ ជាមួយគ្នានេះក៏មានបុរសជនជាតិចិនតាមស្រលាញ់ដែរ ប៉ុន្តែនាងមិនទាន់បានសម្រេចចិត្តថា និងចង់
មានស្នេហា ហើយក៏មិនទាន់យល់ព្រមប្រគល់បេះដូងទៅឱ្យបុរសណានោះដែរ ដោយសំអាងថាអាយុ
នៅក្មេង៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: huy chanreachny entertainment khmer star