CamNews

កីឡា 

ខ្សែប្រយុទ្ធ Man City ប្រឈមមុខនឹងជម្ងឺ ជង្គង់

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Man City មានការ ភិតភ័យ មិនទុកចិត្ដនឹងសុខភាព ជង្គង់របស់ខ្លួន អាចនឹង​ជួបហានិភ័យនៅថ្ងៃណាមួយ ជាមិនខានឡើយ។ 

បើនិយាយអំពីក្លឹប Man City បច្ចុប្បន្នកំពុងតែ ឡើងដៃជាខ្លាំង នឹងលទ្ធផលប្រកួតជាបន្ដបន្ទាប់ ចំនួន ៥ ប្រកួត​មិនទាន់ភ្លក្សរសជាតិចាញ់នៅឡើយទេ ដែលក្លឹប ពេលនេះគឺ ស្ថិតក្នុងលំដាប់លេខមួយក្នុងតារាង​។ ទន្ទឹមនឹងការទទួលបានលទ្ធផលល្អដូច្នេាះ កំភ្លេចថា ខ្សែប្រយុទ្ធដ៏ឆ្នើម របស់ក្លឹបគឺកីឡាករ ​Sergio Aguero ធ្លាប់មានបញ្ហាជង្គង់ ហើយធ្លាប់សម្រាកព្យាបាលអស់រយៈពេលយ៉ាងយូរ កាលពីរដូវកាលមុន ហើយ​មក​ទល់​ពេលនេះ ក្រោយពីការប្រកួតជាមួយ Crystal Palace ហើយទទួលបានលទ្ធផលល្អ កីឡាករ​​បាន​ទទួច​ថា កីឡាករមិនហ៊ានទទួលធានាអះអាង លើសុខភាពនោះទេ ជាពិសេសថ្ងៃនៃការប្រកួតដ៏ខិតខំប្រែងប្រែង ជាមួយ Crystal Palace ។  

ប្រភព័ត៌មានបានបន្ដឲ្យដឹងថា Sergio Aguero ត្រូវធ្វើការពិនិត្យកាលពីថ្ងៃ សោរ៍សប្ដាហ៍មុន ប៉ុន្ដែក៏ត្រូវពន្យា​ពេលមកថ្ងៃច័ន្ទវិញ។ 

Sergio Aguero គឺជាខ្សែប្រយុទ្ធ របស់ក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន ហើយក៏ធ្លាប់ជួយក្រុម ទទួលបាន ជោគ​ច្រើនផងដែរកន្លងមក ។ សម្រាប់ព្រឹត្ដិការណ៍ប្រកួតកាលពីម្សិលម្ងៃប៉ះជាមួយ Crystal Palace កីឡាករត្រូវ ប្ដូរចេញត្រឹមនាទីទី ២៥ ជំនួសមកវិញកីឡាករ De Bruyne ដែលក្លឹបទើបតែទិញ កាលចុងខែមុន។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefootball


Tags: Sport News Man City Aguero