CamNews

ព័ត៌មានអន្តរជាតិ 

អាប់ភីស៊ីតៈ បក្សប្រឆាំង ធ្វើសេចក្តីពង្រាង ដកហូត គណៈរដ្ឋមន្រ្តី យីងឡាក់

បាងកក៖ ប្រធានបក្សប្រឆាំង លោក អាប់ភីស៊ីត អះអាងថា ក្រុមប្រឹក្សាច្បាប់ បក្សប្រជាធិតេយ្យ
បានធ្វើសេចក្តី ពង្រាងច្បាប់មួយដើម្បី ដកហូតគណៈរដ្ឋមន្រ្តី របស់លោកស្រី យីងឡាក់ទាំងអស់
ហើយនឹង បញ្ជូនទៅកាន់ ប្រធានព្រឹទ្ធសភា អនុម័តនៅសប្ពាហ៍ក្រោយនេះ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ សុក្រ ទី ២១ ខែមិថុនា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា
លោក អាប់ភីស៊ីត វាចាជីវ៉ា ប្រធានបក្សប្រជាធិបតេយ្យ បានថ្លែងថា ក្រុមប្រឹក្សាច្បាប់បក្សរបស់
លោក បានធ្វើ បានសេចក្តីពង្រាងស្តីពី ការដកហូតតំណែង គណៈរដ្ឋមន្រ្តីដែលដឹកនាំដោយ

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលបក្សប្រឆាំងបានចោទប្រកាន់ថា បាន
ប្រព្រឹត្តិអំពើពុករលួយលើគម្រោងរៀបចំ ប្រព័ន្ធ ធារាសាស្ត្រ ក្នុងរង្វង់ទឹកប្រាក់ ៣,៥សែនលាត
បាត។ ខណៈនេះក្រុមការងារបក្សរបស់លោក អាប់ភីស៊ីត បានធ្វើការ ប្រមូលហត្ថលេខា សមា
ជិកបក្សប្រឆាំង ១២០រូប ដើម្បីស្នើទៅកាន់ប្រធានព្រឹទ្ធសភា ធ្វើការអនុម័ត នៅសប្ពាហ៍ក្រោយ។

ក្រៅពីនេះ នៅរសៀលថ្ងៃ សុក្រនេះ លោក អាប់ភីស៊ីត ពិភាក្សាជាមួយក្រុមប្រឹក្សា ច្បាប់របស់បក្ស
បន្ទាប់ពីនាយកដ្ឋានស៊ើបអង្កេត ពិសេស DIS បានកោះហៅស្តាប់ការ ចោទបន្ថែម នៅថ្ងៃទី ២៦
ខែមិថុនា ខាងមុខនេះ ក្នុងសំណុំរឿង ការស្លាប់ និង រងរបួស គ្រាដែលរដ្ឋាភិបាល អាប់ភីស៊ីត ប្រើ
កម្លាំងយោធា ក្រុមបាតុករ ជាពិសេសក្រុមអាវក្រហម ដែលបានប្រឆាំង នឹងការដឹកនាំរបស់ លោក
អាប់ភីស៊ីត កាល ពីអំឡុងខែមេសា និងឧសភា ឆ្នាំ២០១០ កន្លងទៅនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ