CamNews

តារា 

ដាញ់ ម៉ូនីកា នាំកូន​មកលេង​ស្រុក​ស្ងាត់ៗ

ភ្នំពេញ៖ អតីតតារាសម្តែងស្រី ដែលធ្លាប់មានឈ្មោះបោះសំឡេង តាំងពីអំឡុងឆ្នាំ២០១០ អ្នកនាង ដាញ់ ម៉ូនីកា ថ្មីៗនេះបានក្រសោប កូនស្រីសំណព្វចិត្ត យកមកលេងប្រទេសកម្ពុជាស្ងាត់ៗ ដោយទុកស្វាមីចោល នៅប្រទេសអូស្ត្រាលី ។

ថ្មីៗនេះអតីតតារាសម្តែងស្រី សម្បុរស្រអែមរូបស្រស់ នាង ដាញ់ ម៉ូនីកា បានបង្ហាញវត្តមាននៅលើទឹកដីសុវណ្ណភូមិស្ងាត់ៗ ដោយ នាងបានឡើងយន្តហោះ បោះពួយពីអូស្ត្រាលី មកកាន់ប្រទេស កម្ពុជា កាលពីអំឡុងពាក់កណ្តាល ខែកញ្ញាកន្លងទៅនេះ ដោយការវិលត្រឡប់មកលេង ស្រុកកំណើតរបស់តារាស្រីរូបនេះ គឺនាងបាននាំកូនស្រីបណ្តូលចិត្តមកជាមួយផងដែរ។

ជាទូទៅឲ្យតែអតីតអ្នកសិល្បៈ រស់នៅក្រៅប្រទេសត្រឡប់ មកលេង ស្រុកម្តងៗ គឺរមែងតែងតែបង្ហាញជាសាធារណៈ បង្អួតប្រាប់ដល់ ទស្សនិកជន ដែលស្រលាញ់និងគាំទ្រនាង តែដោយឡែកអតីតតារាសម្តែង អ្នកនាង ដាញ់ ម៉ូនីកា វិញមកលេងស្រុកបែរជា លួចមក ស្ងាត់ៗ មិនឲ្យបណ្តាញ សារព័ត៌មានឫ ទស្សនិកជនបានដឹងឡើយ ទើបតែថ្មីៗនេះនាង បានរំលេចរូបថតរបស់នាង និងកូនស្រីជាច្រើន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយនាងនិងក្រុម គ្រួសារបានទៅដើរលេងនៅតាម ទីរមណីយដ្ឋានមួយចំនួន នៅក្នុងប្រទេសកម្ពុជាទៀតផង។

បើទោះបីជា ដាញ់ ម៉ូនីកា បានបង្ហាញវត្តមានមកដល់កម្ពុជា ហើយ ក៏ដោយ តែគេហទំព័រ Looking TODAY មិនអាចទាក់ទងទៅនាង ដើម្បីសាកសួរពីដំណើរ មកលេងស្រុកលើកនេះបានទេ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh