អ្នកគ្រូម្នាក់កំពុងបង្រៀនរឿងស៊ើបអង្កេតសាកសព អោយនិស្សិតពេទ្យមួយក្រុម ហើយក៏លើកជា សំណួរថាៈ- 
- មើល៏! នរណាដឹងខ្លះថា សពនេះលង់ទឹកស្លាប់ ឬទេ? 
និសិ្សតពីរនាក់បានឆ្លើយស្របគ្នាឡើងថាៈ

បាទ! គឺមានតែវះកាត់មើលថាមានទឹកនៅក្នុងសួត ឬក្រពះអាហារឬអត់! 
អ្នកគ្រូគា្រន់តែញញឹម ហើយងាកទៅសួរនិស្សិតកំហិលម្នាក់ទៀតថាៈ 
- មើល៏ ! ប្អូន សាន តើឯងដឹងថាសពនេះស្លាប់ដោយសារលង់ទឹកដែរឬទេ? 
សាន ឆ្លើយភ្លាមថាៈ 
- បាទ! អ្នកគ្រូ ធម្មតាបើដឹងថា មនុស្សនោះលង់ទឹកស្លាប់ម្លេះសមស្រែក អោយគេជួយបាត់ទៅហើយ។ 
- អុញ! មើលគេឆ្លើយ (អ្នកគ្រូលាន់មាត់)
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke