CamNews

ព័ត៌មានជាតិ 

ដឹងច្បាស់ពីស្ថានភាពជម្ងឺ លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ពេលនេះនៅមិនទាន់ធូរស្បើយនោះទេ!!

ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា "Kosal Chum" បានប្រកាសឲ្យដឹងនូវស្ថានភាពជម្ងឺរបស់លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ពេលនេះនៅមិនទាន់ធូរស្បើយនោះទេ ខណៈពេលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ នៅក្នុងប្រទេសវៀតណាម ។ 

ក្នុងនោះផងដែរ លោក  "Kosal Chum" បានលើកឡើងនៅលើបណ្តាញសង្គមថា "សូមគោរពរាយការណ៍ជនបងប្អូនអំពីស្ថានភាពជំងឺលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត៖ ១-ត្រចៀកខាងឆ្វេងដេរច្រើនថ្នេរ និងស្តាប់ទូទៅបានប្រហែល៧០%(និយាយឮៗច្រើនដងបានឮ) ២-ខ្លួនកម្រើកអត់បានទេ ពេលនិយាយបើស្តាប់បានគាត់កម្រើកបានតែចង្អុលដៃម្ខាង រីឯដៃម្ខាងទៀតនៅហើម ត្បឹតពេលនោះគាបជាប់ទ្វារឡាន។ 3-មាត់និយាយអត់បាន១០០%តែម្តង។ 4-ហូបអាហាររឹង(បាយ)អត់បានទេ បានតែទឹកដោះគោ ទឹកបបរបញ្ចុកតាមទុយោ។ 5-បែកក្រអូមមាត់ សាច់ថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ស្រាំឆ្អឹងថ្គាម។ 6-ភ្នែកបើកបានតែម្ខាង និងមើលឃើញមិនច្បាស់ មានកកឈាមក្នុងភ្នែក។ សរុបមក ស្ថានភាពនៅធ្ងន់ ហើយគ្រូពេទ្យកំពុងតាមដានបន្ត" ៕

ដោយ ៖ គន្ធា


Tags: Local news Social news