CamNews

ព័ត៌មានអន្តរជាតិ 

បរទេសនៅតែ បន្តវិនិយោគទុន នៅកូរ៉េខាងត្បូង ទោះបីមានជម្លោះ

សេអ៊ូលៈ បណ្តាមេដឹកនាំវិនិយោគទុនបរទេស ប្រចាំនៅ កូរ៉េខាងត្បូង បានបង្ហាញការ មិនចាប់
អារម្មណ៍ ចំពោះស្ថានភាពជម្លោះនៅឧបទ្វីបកូរ៉េ ព្រមទាំងបានបង្ហាញការតាំងចិត្តថា នឹងបន្តបង្កើន
ការធ្វើវិនិយោគទុននៅក្នុងប្រទេសកូរ៉េ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យរបស់
ប្រធានាធិបតីកូរ៉េខាងត្បូង។

គេហទំព័រព័ត៌មាន Yonhap ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើង នូវសំដី
របស់តំណាង រដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងអំឡូង នៃកិច្ចជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក
ស្រី Park Geun-hye ថា ពួកគេមានការជឿជាក់យ៉ាងខ្លាំង ចំពោះការការពារសុវត្ថិភាព សន្តិភាព
និងស្ថិរភាពក្នុងប្រទេស បើទោះបីជាប្រទេសទាំងពីរ កំពុងមានការប្រឈមមុខដាក់់គ្នាក្តី៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ