យោងតាមទស្សនៈបែបវិទ្យាសាស្ដ្រ មនុស្សពិភពក្រៅនឹងមិនមានរូបរាងដូចទៅនឹងរូបរាងដែល
បានប្រឌិតក្នុងខ្សែភាពយន្ដនានា ពោលគឺមិនដូចទៅនឹងមនុស្សរបស់ផែនដី។
ខាងក្រោមនេះគឺជាបណ្ដាចំណុចពិសេសរបស់មនុស្សភពក្រៅ ក្រោមការគិតស្រមៃរបស់អ្នកវិទ្យា
សាស្ដ្រ ៖
១/ បង្កសង្គ្រាម
Alien នឹងមកកាន់ផែនដី ប៉ុន្ដែ ប្រហែលពួកគេមិនចង់បង្កសង្គ្រាមនោះទេ
ចំណុចពិសេសមួយដែលនាំឱ្យមនុស្សអាចគ្រប់គ្រងផែនដីបាន និងមិនចំណុះឱ្យសត្វដទៃលើ
ផែនដី គឺការឈ្លានពាន។
អត្ថបទមួយរបស់សកលវិទ្យាល័យ Missouri បានបង្ហាញថា Alien នឹងមកកាន់ផែនដីរបស់យើង
ប្រសិនពួកគេឆ្លាតវៃ និងមានបច្ចេកវិទ្យាខ្ពស់ជាងមនុស្ស ហើយនៅពេលនោះ Alien នឹងចាត់ទុក មនុស្សដូចទៅនឹងមនុស្សចាត់ទុកសត្វចិញ្ចឹមនានាជាសត្វចំណុះ។ ពេលនោះ មនុស្សក៏នឹងមិន មានភាពឆ្លាតវៃគ្រប់គ្រាន់ដើម្បីយល់ដឹងអំពីវត្តមានរបស់ Alien ។
២/ ស្រាវជ្រាវ
Ailen មកកាន់ផែនដី ដោយសារតែប្រភពទិក នេះជាមូលហេតុមួយមិនអាចទាត់ចោល
សត្វមានជីវិតណាមួយដែលមកកាន់ផែនដី គឺដើម្បីស្រាវជ្រាវ ស្វែងយល់ជាមុន។ បន្ទាប់ពីរកឃើញ
ភពថ្មី មនុស្សក៏តែងតែស្រាវជ្រាវអំពីប្រភពធនធានរបស់ភពនោះ ដូចទៅនឹង Columbus រកឃើញ
ទ្វីបអាមេរិក និង Marco Polo ស្វែងយល់អំពីឥណ្ឌាខាងកើត ឬជនជាតិ Viking រកឃើញទ្វីបអឺរ៉ុប។
មនុស្សក៏ចង់ស្វែងរក ស្រាវជ្រាវ និងគ្រប់គ្រងពិភពថ្មី
យោងតាមតារាវិទូ Stephen Hawking មនុស្សភពក្រៅ អាចនឹងស្វែងរកភពដទៃដើម្បីស្នាក់នៅ
ឬប្រមូលធនធាននៅទីនោះ។
មនុស្សភពក្រៅនឹងមិនមកកំទេចមនុស្សយើង ដោយពួកគេអាចនឹងស្វែងរកប្រភពធនធានដែល
មានប្រយោជន៍ដល់ការប្រជែងផ្នែកបច្ចេកវិទ្យាជាមួយនឹងមនុស្សភពដទៃ នេះគឺជានិន្នាការរបស់
សត្វដែលបានរីកចម្រើន។
៣/ មិនស៊ីសាច់មនុស្ស
ការធ្វើដំណើរផ្លូវឆ្ងាយរាប់រយឆ្នាំ គឺមិនអាចចិញ្ចឹមសត្វដើម្បីធ្វើជាអាហារ ប៉ុន្ដែ ត្រូវតែមានវិធីផលិត
ស្បៀងដោយខ្លួនឯង ទៅតាមពេលវេលា។
ជាងនេះ ប្រព័ន្ធរំលាយអាហាររបស់សត្វដែលមានវប្បធម៌រីកចម្រើនខ្លាំងជាង នឹងមិនអាចរំលាយ
អាហារដែលមានប្រូតេអ៊ីន ជាតិបំប៉ន ដែលមាននៅក្នុងសត្វ នៃពិភពផ្សេង។
៤/ សមត្ថភាពបំផ្លាញ គ្មានដែនកំណត់
តើមានមនុស្សណាដែលធ្លាប់រើផ្ទះ ដោយសារតែសត្វល្អិត ហើយមានអ្នកណាខ្លះដែលប្រើថ្នាំពុល
បាញ់សម្លាប់ស្រមោចម្ដង ងាប់រាប់ពាន់ក្បាល?
មនុស្សពិភពក្រៅក៏ដូចគ្នា ពួកគេគឺជាសត្វដែលមានភាពឆ្លាតវៃខ្ពស់ នឹងត្រៀមជាស្រេចក្នុងការប្រើ
ប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបំបាត់ជីវិតនៅលើផែនដី។
ចូរកុំព្រួយបារម្ភខ្លាំងពេកទៅនឹងថាសហោះ និងការបាញ់កាំរស្មីឡាស៊ែ ដូចក្នុងភាពយន្ដ។ ការពិត
ពួកគេមានវិធីទំនើប អាចធ្វើឱ្យមនុស្សរលាយ ក្នុងរយៈពេលតែប៉ុន្មានវិនាទី។
៥/ មិនអាចមានសត្វធំប៉ុនអាគារ
អ្នកខ្លះស្រមៃថា Alien មានរូបរាងដូចសត្វនៅលើផែនដី ប៉ុន្ដែប្រការនេះ ពិតជាមិនសមហេតុផល។
ការពិត រចនាសម្ព័ន្ធរាងកាយសត្វដែលមានទំហំតូច ទើបមានសកម្មភាពឆ្ងាតវៃ។ សត្វនឹងមិនមាន
អ៊ុកស៊ីហ្សែនក្នុងឈាមគ្រប់គ្រាន់ ដើម្បីធំជាងធម្មតា។ ទិដ្ឋសត្វជាន់កំទេចអាគារនឹងមិនអាចកើត
មានឡើងនៅលើផែនដីនោះទេ។
៦/ មិនមានរូបរាងដូចមនុស្ស
មនុស្សយើងឈរត្រង់ខ្លួនដើម្បីមើលបានឆ្ងាយ មានម្រាម ៥ ដើម្បីធ្វើការបានល្អ អាចឡើងដើម
ឈើបានល្អ ប៉ុន្ដែមិនប្រាកដថា ភពដទៃមានដើមឈើដូចផែនដី ហើយ Alien ក៏នឹងមិនត្រូវការឡើង
ដើមឈើ ដូច្នេះរូបរាងរបស់ពួកគេនឹងមិនអាចដូចមនុស្ស។
គេមិនទាន់ដឹងថា Alien មានរូបរាងបែបណា ប៉ុន្ដែចាំបាច់ ពួកគេត្រូវតែមានមាត់ ភ្នែក ត្រចៀក និង
ជើង។
៧/ ភាសា និងអក្សរ
សត្វដែលមានវប្បធម៌រីកច្រើន គឺត្រូវតែមានវិធីទំនាក់ទំនង។ ដូចទៅនឹងមនុស្ស Alien ក៏នឹងមាន
ភាសា អក្សរ និងការសិក្សា។
រលកសម្លេង អាចនឹងមិនដូចនៅលើផែនដី ដូច្នេះពួកគេអាចប្រើប្រាស់រលករំញ័រតាមរយៈវិញ្ញាណ
ពិសេសណាមួយ។ ជាងនេះ ពួកគេក៏អាចប្រើទូរវេទន៍(បច្ចេកវិទ្យាផ្លូវចិត្ត) ដែលអាចជាបច្ចេកវិទ្យា
ជាន់ខ្ពស់នាពេលអនាគតរបស់មនុស្ស។
៨/ មិនមានថាមពលកំពូល ដូចស៊ុប៊ែរមែន
នៅពេលមានបច្ចេកវិទ្យាខ្ពស់ មនុស្សភពក្រៅនឹងលែងគិតដល់ការប្រើប្រាស់កម្លាំងសាច់ដុំដើម្បី
គ្រប់គ្រងអ្វីមួយ។ ការប្រើថាមពលខ្លាំង ត្រូវការរាងកាយធំ និងទាមទារឱ្យមានការបំប៉នច្រើន តែប្រការនេះគឺផ្ទុយទៅនឹងការរីកចម្រើននៃវប្បធម៌បច្ចេកវិទ្យាទំនើប។
ថ្វីបើមានរូបរាងតូច តែ Alien អាចប្រើបច្ចេកវិទ្យាទំនើបដើម្បីទៅកាន់ភពផ្សេង
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មេជីវិតរបស់បុរស មានការប្រព្រឹត្តទៅ យ៉ាងដូចម្ដេច?
រស់បានប៉ុន្មានថ្ងៃ បើមិនហូបអ្វីសោះ?
យល់សប្ដិឃើញខ្មោច ឬបាក់ធ្មេញ នឹងមានអត្ថន័យ យ៉ាងណា?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH