CamNews

យល់ដឹង 

មេជីវិត​របស់​បុរស មាន​ការ​ប្រព្រឹត្ត​ទៅ យ៉ាង​ដូច​ម្ដេច​?

អ្នកបានដឹងអ្វីខ្លះអំពីមេជីវិត? ប្រការទាំង ៩យ៉ាងខាងក្រោមនេះ អាចជួយឱ្យអ្នកយល់បន្ថែមអំពី
វត្តមាន និងវិធីដែលមេជីវិតប្រព្រឹត្ដ ក្នុងនាទីជាអ្នករក្សាពូជពង្សរបស់មនុស្ស។

១/ មេជីវិតចំនួនប៉ុន្មានដែលត្រូវបានបង្កើត នៅពេលបុរសម្នាក់បញ្ចេញទឹកកាម? ចំនួនមេជីវិតគឺ
មានការខុសគ្នា ប្រហែលពី ២០លាន ដល់ ១០០កូន ក្នុង ១មិល្លីលីត្រ នៅពេលបញ្ចេញទឹកកាម
ម្ដងៗ។ បុរសមាំមួននឹងផលិតទឹកកាម ប្រមាណពី ១,៥ ដល់ ៥មិល្លីលីត្រ ក្នុងការបញ្ចេញទឹកកាម
ម្ដង។

   
២/ កោសិការបស់មេជីវិត មានប្រវែងប្រហែល ០,០៥មិល្លីម៉ែត្រ។ កោសិកាតូចបំផុតដែលអាច
មើលឃើញដោយភ្នែកធម្មតា គឺ ០,១មិល្លីម៉ែត្រ។ ដូច្នេះ ដើម្បីមើលឃើញមេជីវិតមួយ អ្នកត្រូវតែ
ប្រើប្រាស់មីក្រូទស្សន៍។

៣/ មេជីវិតត្រូវបានបង្កើតឡើងដោយបណ្ដា​កោសិកាតូច ដែលត្រូវបានគេហៅថា homunculi ឬ
animalcules ។ មេជីវិតនិមួយៗរួមមានបីផ្នែកសំខាន់ៗ ៖ ផ្នែកក្បាល (មានផ្ទុក DNA ហ្សែន), ផ្នែក
កណ្ដាល (ផ្ដល់ថាមពលដល់កន្ទុយ) និងផ្នែកកន្ទុយរបស់វា។

៤/ មេជីវិត ហែលបានលឿនបែបណា? កោសិកាមេជីវិត ហែលបានប្រហែល ៥ មិល្លីម៉ែត្រ ក្នុង
មួយវិនាទី។ អ្នកប្រហែលជាគិតថាយឺត ប៉ុន្ដែតាមពិត វាមិនយឺតនោះឡើយ ធៀបនឹងទំហំរបស់
មេជីវិត។ ប្រសិនត្រីឆ្លាមមួយក្បាលដែលមានកម្លាំងដូចមេជីវិត នោះវានឹងអាចហែលបានល្បឿន
ជាង ២៤,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

៥/ ហេតុអ្វីមេជីវិតដឹងអំពីទិសដៅដើម្បីធ្វើដំណើរ? អ្នកវិទ្យាសាស្ដ្រយល់ថា មេជីវិតស្វែងរកពង
ក្នុងស្បូន ទៅតាមវិធី ២យ៉ាងដ៏ស្មុគស្មាញបំផុត រួមមាន សមត្ថភាពហែលទៅកាន់តំបន់ដែល
មានកំហាប់ខ្ពស់​នៃបណ្ដាម៉ូលេគុលដែលបង្កើតឡើងដោយពង និងសមត្ថភាពឆ្ពៅទៅកាន់តំបន់
ដែលមានកំដៅខ្ពស់ ក្នុងក្រពេញបន្ដពូជរបស់ស្ដ្រី ដើម្បីស្វែងរកស្បូន។

៦/ កោសិកាមេជីវិតអាចរស់បានរយៈពេលប៉ុន្មាន? ប្រការនេះ អាស្រ័យលើបរិស្ថានដែលពួកវា
រស់នៅ។ ប្រសិនស្ថិតនៅក្នុងប្រដាប់ភេទរបស់ស្រី វានឹងអាចរក្សាជីវិតបាន ៥ថ្ងៃ។ ប្រសិននៅ
បរិស្ថានខាងក្រៅ មេជីវិតនឹងអាចរស់នៅបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។


៧/ មេជីវិតដែលមិនត្រូវបានបញ្ចេញមកក្រៅតាមទឹកកាម ពួកវានឹងវិលត្រឡប់ចូលក្នុងរាងកាយ
របស់បុរសវិញ។

៨/ បរិមាណមេជីវិតនឹងថយចុះទៅតាមពេលវេលា? នេះគឺជាប្រការដែលពិបាកកំណត់ដឹង។ មុន
នេះ អ្នកវិទ្យាសាស្ដ្រអះអាងថា បរិមាណមេជីវិត ថយចុះពី ១១៣លាន/មិល្លីលីត្រ មកត្រឹម ៦៦លាន
/មិល្លីលីត្រ។ ប៉ុន្ដែ ការពិសោធថ្មីៗនេះ បង្ហាញថា ចំនួនមេជីវិតមានលក្ខណៈនឹងន។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ហូបស្រាមុខឡើងក្រហម គួរតែប្រយ័ត្ន អំពីសម្ពាធឈាម

បើ​មិនហូប​អ្វី​សោះ អាច​រស់​នៅ​បាន​ប៉ុន្មាន​ថ្ងៃ​?

ហេតុអ្វី មាសត្រូវបានជនជាតិឥណ្ឌា ប្រើប្រាស់ច្រើន ជាងគេ?


 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffingtonpost