អូស្រ្ដាលី ៖ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្ដ បានបង្ហោះត្រីម៉្យាង ដែលមានលក្ខណៈចម្លែក
ដោយវាបង្កកំណើតកូនរបស់វា នៅក្នុងមាត់របស់វា ចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេតនោះ គឺ
បានធ្វើអោយមនុស្ស ក៏ដូចជាក្រុមអ្នកស្រាវជា្រវ ជាច្រើននាក់ទៀត មានការភ្ងាក់ផ្អើលជា
ខ្លាំង។
មុនក្រុមអ្នកវិទ្យាសាស្រ្ដដាក់បង្ហាញត្រីចម្លែក ដែលគេអោយឈ្មោះថា“Cardinal Fish” ទៅ
ក្នុងប្រព័ន្ធអ៊ីនធ័រណេត គឺត្រីនេះ ត្រូវបានលោក NicolasTerry មានវ័យ ៥១ ឆ្នាំ ដែលជា
អតីតប៉ូលីស របស់ចក្រភពអង់គ្លេស បានផ្ដិតរូបភាព ពីតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូងនៃ
ទីក្រុងវ៉េល របស់ប្រទេសអូស្រ្ដាលី។
លោក Terry បាននិយាយថា គាត់ក៏មិនដឹងថា តើត្រីមួយនេះ វាត្រូវបង្ករកំណើតអោយកូន
របស់វា តាមរយៈការរក្សារស៊ុតរបស់វាក្នុងមាត់ ក្នុងរយៈពេលប៉ុន្មាន ខែ ថ្ងៃនោះទេ តែនៅ
ពេលដែលគាត់ផ្ដិតរូបភាពត្រីនេះ គឺវាបានញ៉ាស់កូនរបស់វាចេញមកក្រៅខ្លះទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បាននិយាយថា នេះជារបបគំហើញថ្មី
មួយទៀត ដែលយើងគួរតែខិតខំស្រាវជ្រាវ បន្ថែមពីលើវា ដើម្បីជាគុណប្រយោជន៍ដល់
មនុស្សជំនាន់ក្រោយ បានយល់ដឹង និងស្គាល់៕
ដោយ៖ ណារិន្ទ
ប្រភព៖ lifenew