បុរសដែលជាជនជាតិចិនម្នាក់ ទើបតែត្រូវបានចាប់ខ្លួន ក្នុងពេលដែលជននេះ កំពុងតែរកវិធីនាំយក
ស្មាតហ្វូន iPhone ចំនួន ៦៦ គ្រឿង ពីហុងកុង ចូលទៅប្រទេសចិន។ ជាក់ស្តែង អាជ្ញាធរបានទប់
ស្កាត់បាន ដោយសារតែសកម្មភាពខុសប្រក្រតី របស់បុរសម្នាក់នោះ។
ដោយមើលឃើញបុរសម្នាក់ មានសកម្មភាពខុសពីធម្មតា បុគ្គលិកត្រួតពិនិត្យនៅព្រំដែន Luohu
(រវាងហុងកុង និងចិន) បានធ្វើការឃាត់ខ្លួន ហើយក្រោយពីធ្វើការត្រួតពិនិត្យ ពួកគេបានរកឃើញ
នៅលើខ្លួនបុរសម្នាក់នោះមាន iPhone ដល់ទៅ ៦៦ គ្រឿង ដោយជននោះបានរុំព័ទ្ធនៅជុំវិញដង
ខ្លួនរបស់គេ ហើយពាក់អាវពីលើ។
តាមប្រភពពី Cellular News ដំណើរការលក់ដូរទូរស័ព្ទដៃ គឺទទួលបានផលចំណេញច្រើន ដោយ
សារតែកំរិតពន្ធ សំរាប់ទូរស័ព្ទនៅហុងកុង ទាបជាងច្រើនបើប្រៀបនឹងពន្ធ នៅចិន។ បើទោះបីជា
ប្រព័ន្ធទូរស័ព្ទចល័តធំបំផុតរបស់ចិនគឺ China Mobile មិនបានដាក់លក់បណ្តាគំរូ ស្មាតហ្វូនរបស់
Apple តែបើតាមការអង្កេត គឺមានស្មាតហ្វូនដល់ ១០ លានគ្រឿង ដែលកំពុងប្រើប្រាស់ប្រព័ន្ធទូរ
ស័ព្ទរបស់ China Mobile៕
ព័ត៌មានស្តីពីព្រឹត្តិការណ៍អន្តរជាតិ ដែលកើតឡើងជុំវិញពិភពលោក ថ្មីៗ និងគួរឲ្យចាប់អារម្មណ៍
ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview