CamNews

តារា 

ពិតជាសម្បូររឿងមែន! Justin Bieber ត្រូវបានគេដេញចេញ ពីសណ្ឋាគារនៅ អាហ្សង់ទីន

បើយោងតាមប្រភពពី TMZ, Justin Bieber ត្រូវបានគេដេញចេញពីសណ្ឋាគារ Faena, Buenos
Aires ប្រទេសអាហ្សង់ទីន យ៉ាងប្រញាប់ នៅពេលដែលក្រុមអ្នកគាំទ្ររបស់តារាចម្រៀងម្នាក់នេះ
ជាច្រើននាក់ បានបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំង នៅខាងក្រៅសណ្ឋាគារ។ ក្រុមអ្នកគាំទ្រ
ទាំងនោះ បានទាត់ធាក់រំលំ របងសុវត្ថិភាព ស្រែកជម្ទាល និងវាយប្រហារមកលើប៉ូលិស ក៏ដូច
បុគ្គលិកសន្តិសុខសណ្ឋាគារ ​ដើម្បីបានចូលស្រែកគាំទ្រ Justin។
 

អ្នកតំណាងសណ្ឋាគារនេះ បានឲ្យដឹងថា ពួកគេទទួលបានការត្អូញត្អែរ រអ៊ូរទាំ យ៉ាងច្រើន
ពីសំណាក់ភ្ញៀវស្នាក់នៅដទៃទៀត ពីព្រោះតែភាពគ្មានសណ្តាប់ធ្នាប់នេះ។ ដើម្បីធានាសុវត្ថិ
ភាព ក៏ដូចជាដើម្បីបង្ការនូវទិដ្ឋភាពអាក្រក់ៗ កុំឲ្យកើតឡើងផងនោះ ខាងសណ្ឋាគារគ៏បាន
តម្រូវឲ្យ Justin Bieber និងក្រុមរបស់គេ ចាកចេញពីសណ្ឋាគារជាបន្ទាន់។ អ្នកគ្រប់គ្រងរបស់
Justin កំពុងតែឈឺក្បាលយ៉ាងខ្លាំង ក្នុងការស្វែងរកកន្លែងស្នាក់នៅថ្មី ដល់ក្រុមការងារទាំង
២៥រូប ដើម្បីសម្រាក។

គេហទំព័រ TMZ បានឲ្យដឹងថា Justin Bieber រួមជាមួយមិត្តភក្តិ និងអ្នកការពារ ត្រូវបានគេ
ប្រទះឃើញនៅតាមដងផ្លូវនៅឡើយ នៅវេលាម៉ោង ៣ទៀបភ្លឺ បន្ទាប់ពីពួកគេបានសម្តែង
ចប់ ហើយមិនទាន់រកបានកន្លែងស្នាក់នៅថ្មី បាននៅឡើយ៕
 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- កាមេរ៉ាសុវត្ថិភាពជាង ៦០គ្រឿង ត្រូវបានបំពាក់នៅលើបង្គោលភ្លើងចរាចរណ៍មួយ
- Apple កំពុងតែពិសោធ iPhone អេក្រង់កោង ទំហំធំ

- Sony និយាយពីកាលវិភាគ Update Android 4.3 និង 4.4 ដល់ឧបករណ៍ Xperia របស់ខ្លួន

- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?

- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Justin Bieber was fired hotel in Argentina entertainment singer super star