មិនយល់ថា មកពីមូលហេតុអ្វីបានជាជនជាតិចិន បានបំពាក់កាមេរ៉ាសុវត្ថិភាព ដល់ទៅ ៦០
កាមេរ៉ា នៅលើបង្គោលភ្លើងចរាចរណ៍មួយ នៅទីក្រុងសៀងហៃ? Gizmodo បានហៅរូបភាព
បង្គោលភ្លើងចរាចរណ៍នេះថា ជារូបតំណាងមួយ នៃការខ្វះសេចក្តីគោរព ចំពោះសិទ្ធិផ្ទាល់
ខ្លួនរបស់ អ្នករស់នៅក្នុងប្រទេសចិន។
កាមេរ៉ាសុវត្ថិភាពទាំង ៦០ នេះ កំពុងតែតាមដានសកម្មភាពនៅតំបន់ Baoshan ឯទីក្រុងសៀង
ហៃ។ កាលដំបូងឡើយ គេបានបំពាក់កាមេរ៉ាតែ ២៤ គ្រឿងទេ ប៉ុន្តែក្រោយមក អាជ្ញាធរមូល
ដ្ឋាន បានធ្វើការបំពាក់បន្ថែមចំនួន ៣៦ គ្រឿងទៀត។ បើតាមក្រុមហ៊ុនដែលបានបំពាក់កាមេរ៉ា
សុវត្ថិភាពទាំង ៦០ គ្រឿងនេះ បានឲ្យដឹងថា គឺជាការចាំបាច់ ក្នុងការតាមដានត្រួតពិនិត្យ នៃ
លំហូរចរាចរ នៅទីនេះ។
រឿងដែលចង់និយាយនៅត្រង់នេះគឺថា ជំនួសឲ្យការតាមដានដោយការលាក់បាំងមិនឲ្យឃើញ
ដូចនៅសហរដ្ឋអាមេរិច, ប្រទេសចិនបែរជាបំពាក់កាមេរ៉ា ដាក់ជាចំហរឲ្យឃើញ នៅកណ្តាល
ផ្លូវធំទៅវិញ។ ប៉ុន្តែពិតជាសំណាងណាស់ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកចុះផ្សាយមក រដ្ឋាភិបាល
ចិន បានចាប់ផ្តើម ដោះកាមេរ៉ាដែលហួសកំរិត មួយចំនួនចេញវិញ ពីផ្លូវទីក្រុងសៀងហៃ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- Apple កំពុងតែពិសោធ iPhone អេក្រង់កោង ទំហំធំ
- Sony និយាយពីកាលវិភាគ Update Android 4.3 និង 4.4 ដល់ឧបករណ៍ Xperia របស់ខ្លួន
- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?
- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?
- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview