កាសែត Bloomberg បានបញ្ជាក់ឲ្យដឹងថា Apple កំពុងតែធ្វើការពិសោធសាកល្បង នូវការ
រចនាម៉ូតមួយចំនួន នៃគំរូ iPhone ជំនាន់ថ្មី ដែលក្នុងនោះមានទាំងគំរូរចនាម៉ូត ដែលមាន
បំពាក់នូវអេក្រង់កោង ថែមទៀតផង។
វាមានដល់ទៅពីរម៉ូដែលជាមួយនឹង អេក្រង់ទំហំធំ ប្រហែលចាប់ពី 4,7 inch ដល់ 5,5 inch
ព្រមទាំងមានបន្ទះកញ្ចក់កោងចុះតាមគែមទាំងសងខាងនៃស្មាតហ្វូន ថែមទៀតផង នេះបើ
តាមការរៀបរាប់ឲ្យដឹងរបស់ Bloomberg។ អេក្រង់ទំហំ 5,5 inch គឺជាទំហំអេក្រង់ធំស្មើទៅ
នឹង Galaxy Note II របស់ Samsung។
គំរូ Concept មួយនៃ iPhone អេក្រង់កោង
បណ្តាឧបករណ៍ថ្មីនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍ និងនៅមិនទាន់បានបញ្ចប់
នៅឡើយទេ ប៉ុន្តែវានឹងរួចរាល់ទាន់ពេល ក្នុងការបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ ២០១៤ ខាងមុខ
នេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- Sony និយាយពីកាលវិភាគ Update Android 4.3 និង 4.4 ដល់ឧបករណ៍ Xperia របស់ខ្លួន
- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?
- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?
- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី
- "Apple" ជាប់ជា Brand Name ដែលថ្លៃជាងគេបំផុត នៅលើពិភពលោក ជាលើកទី៣
ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress